Deschamps ជឿជាក់ថាឱ្យអតីតកីឡាករ Man Utd ម្នាក់ អាចចូលរួម World Cup បាន

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps នៅតែមានទំនុកចិត្តថា Paul Pogba នឹងអាចចូលរួមព្រឹត្តិការណ៍ FIFA World Cup បាន ទោះបីជាគេបានខកខានចូលរួមការប្រកួតនៅដើមរដូវកាលនេះ ដោយសារបញ្ហារបួស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Pogba បានប្រឈមនឹងរបួសជង្គង់ នៅក្នុងការប្រកួតមុនបើករដូវកាល បន្ទាប់ពីត្រលប់ទៅចូលរួម Juventus ក្រោយចប់កុងត្រាជាមួយ Manchester United។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការរាយការណ៍កាលពីថ្មីៗនេះថា ការវះកាត់របួស អាចធ្វើឱ្យខ្សែបម្រើរូបនេះ ខកឱកាសក្នុងការចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតារ ប៉ុន្ដែគេបានប្រើវិធីព្យាបាលផ្សេង ដើម្បីរំពឹងថាអាចឆាប់ត្រលប់មកទីលានវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Pogba អាចនឹងចាប់ដៃគូជាមួយ ខ្សែបម្រើ N’Golo Kante ជាថ្មីម្ដងទៀត ក្រោយពួកគេសហការគ្នាបានយ៉ាងល្អ ក្នុងការជួយក្រុមមាន់គកបារាំង ឈ្នះជើងឯក World Cup 2018 នៅរុស្ស៊ី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Deschamps បានថ្លែងប្រាប់ Le Parisien អំពីកីឡាករពីររូបនេះថា៖ “យើងកំពុងនិយាយពីកីឡាករដែលមានការទាមទារខ្ពស់ កីឡាករពីររូបដែលមានបទពិសោធច្រើន ជាអ្នកដឹកនាំ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“វាគឺសំខាន់ដែលពួកគេទៅទីនោះ(World Cup 2022) ប៉ុន្ដែយើងមិនអាចធានានោះទេ ផ្ទុយទៅវិញ យើងត្រូវតែត្រៀមកីឡាករក្មេងៗ។ ខ្ញុំពិតជាមានការទាក់ទងជាមួយ Paul។ ការចូលរួមរបស់គេនៅ World Cup សម្រាប់ពេលនេះ មិនមែនជាអ្វីដែលត្រូវសួរទេ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Live Score​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​