កីឡាករម្នាក់ ស៊ុតពីពាក់កណ្ដាលតារាងចូលទីយ៉ាងអស្ចារ្យ ស្រដៀង Beckham និង Rooney

គ្រាប់បាល់ដ៏អស្ចារ្យរបស់ Ismaila Sarr អាចត្រូវបានចាត់ទុកថា ជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល ក្រោយគេរកបាននៅក្នុងការប្រកួតសម្រាប់ Watford ទល់នឹង West Brom នៅក្នុងលីគទី២អង់គ្លេស។

តារាឆ្នើមរបស់ជម្រើសជាតិសេណេហ្កាល់រូបនេះ ទទួលបានបាល់តែតបញ្ជូនដោយមិត្តរួមក្រុម Craig Cathcart ហើយគេបានរុញបាល់យកអេឡង់ ស៊ុតពីពាក់កណ្ដាលតារាងបញ្ចូលទីតែម្ដង។

ហើយគ្រាប់បាល់មួយគ្រាប់នេះ ត្រូវបានគេមើលឃើញថា​ស្រដៀងទៅនឹងគ្រាប់បាល់របស់ អតីតកីឡាករឆ្នើមពីររូបរបស់ Manchester United គឺ David Beckham និង Wayne Rooney។

ទោះយ៉ាងណាក្ដី គ្រាប់បាល់ដ៏អស្ចារ្យនេះ មិនអាចនាំឱ្យ Watford ទទួលបានជ័យជម្នះនោះទេ ដោយក្រុមម្ចាស់ផ្ទះ West Brom រកបានមួយគ្រាប់តាមស្មើពី កីឡាករ Karlan Grant នៅចុងវគ្គទី១៕

ប្រភព៖ talkSPORT