(វីដេអូ) ប្រធាន​ក្លឹប Perez បែរ​ឆ្លើយតប​បែប​នេះ ក្រោយ​អ្នក​គាំទ្រ​សុំ​ឲ្យ​នាំ​យក Ronaldo

កន្លង​ទៅ​នេះ លោក Florentino Perez បាន​ឆ្លើយតប​ទាំង​មិន​ស្ទាក់ស្ទើរ​ទៅ​កាន់ ការ​ចង់​បាន​របស់​អ្នក​គាំទ្រ ដែល​ស្រែ.ក​មក​កាន់​លោក ថា​ក្លឹប Real Madrid សម​តែ​យក Cristiano Ronaldo ត្រលប់​មក​វិញ។ នេះ​ជួន​ពេល​កីឡាករ​ព័រទុយហ្គាល់ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​ជាមួយ​ក្លឹប​អាណាព្យាបាល Man Utd ដែល​សល់​កុងត្រា​មួយ​ឆ្នាំ។

នៅ​ការ​ធ្វើ​ដំណើរ​មួយ លោក Perez បាន​ទទួល​សំណួរ អំពី​ក្លឹប​ស្តេច​ តើ​មាន​គម្រោង​ចង់​នាំ​យក Ronaldo ដែរ​ទេ? ស្រាប់​តែ Perez ឆ្លើយ៖ “ចុះ​ហត្ថលេខា​យក Ronaldo មក​ជា​ថ្មី​មែនទេ នេះ​គេ​អាយុ ៣៨ ឆ្នាំ​ហើយ”។ បញ្ជាក់ នេះ​ជា​ការ​លើក​ឡើង​ខុស​របស់ Perez ដោយ​ត្រង់​អាយុ Ronaldo ទើប​តែ ៣៧ ប៉ុណ្ណោះ។

Perez/Ronaldo
Ronaldo

តែ​យ៉ាង​ណា អ្នក​គាំទ្រ​ក៏​នៅ​មិន​អស់​ចិត្ត ហើយ​គិត​ថា ទោះ​អាយុ​ច្រើន​តែ CR7 គុណភាព​នៅ​បន្ត​មាន ទាំង​កាយសម្បទា ទាំង​បច្ចេកទេស​នៃ​ការ​ប្រកួត​លើ​ទីលាន គឺ​សក្តិសម​ណាស់​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្លឹប​អធិរាជ​ស ជា​លើក​ទី ២។

https://youtu.be/WWGTDb7FImE

រំឭក​ថា Ronaldo ចាយ​ពេល ៩ ឆ្នាំ​ឲ្យ Madrid និង​រក​បាន ៤៥០ គ្រាប់ នៅ ៤៣៨ ប្រកួត ជាប់​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប​ទាំង​មូល។ បច្ចុប្បន្ន​នេះ បើ​ក្លឹប​ណា​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់ ម្ល៉េះ​ទាមទារ​ការ​ចំណាយ​មិន​លើស​ពី ២០ លាន​ផោន​ឡើយ៕

ប្រភព៖ SportBible