Sterling ថា​ដាក់​គោលដៅ ចង់​មក​លើក​ពាន​រង្វាន់​នេះ ជាង​ពាន​ណា​ទាំង​អស់ នៅ Chelsea

តារា​ឆ្នើម Raheem Sterling បាន​ផ្លាស់​មក Chelsea និង​បង្ហាញ​ខ្លួន​ជា​បណ្តើរៗ រួច​ក៏​មាន​ការ​រក​គ្រាប់​បាល់​ខ្លះ​ហើយ​ដែរ។ មុន​ឈាន​ដល់​ការ​ប្រកួត​បន្ទាប់ ដែល​តោ​ខៀវ​កំណត់​ជួប Tottenham នា​ចុង​សប្តាហ៍​នេះ ស្រាប់​តែ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​បាន​បង្ហើប​ជា​មុន អំពី​មហិច្ឆតា​មួយ​ចំនួន។

Sterling

Serling ដែល​រាប់​ថា​ឆ្អែត.ឆ្អន់​នឹង​ការ​លើក​ពាន​លីគ​កំពូល Premier League កាល​នៅ​ក្លឹប Manchester City ហើយ​ចន្លោះ​តែ​ពាន UCL ក៏​បាន​ដាក់​គោលដៅ ដោយ​ចង់​ឈ្នះ​ពាន​អឺរ៉ុប​ជាមួយ​ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel។ បញ្ជាក់​ថា ក្លឹប​ម្ចាស់ដី Stamford Bridge ធ្លាប់​បាន​ឈ្នះ​ពាន​នេះ​ម្តង​ហើយ កាល​ពី​រដូវ​កាល ២០២០/២១។

Sterling និយាយ៖ ៖ “ខ្ញុំ​ចាប់ផ្ដើម​បាត់បង់​តំណែង​កាល​នៅ​ក្លឹប​ចាស់ ដូច្នេះ​ក៏​រក​វិធី​ផ្លាស់ប្តូរ គឺ​មាន​តែ​បោះ​ជំហាន​ថ្មី ហើយ​ជាមួយ Chelsea នៅ​ពាន Champions League ខ្ញុំ​អត់​ទាន់​បាន​លេង​ទេ តែ​យ៉ាង​ណា​ពួក​គេ​ធ្លាប់​បាន​ឈ្នះ​វា​រួច​មក​ហើយ តែ​ខុស​ពី​ខ្ញុំ មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ”។

Sterling
Chelsea

លោក​បន្ត៖ “តែ​ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​មក​ទី​នេះ គឺ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ហ្នឹង​ឯង ខ្ញុំ​អត់​ដឹង​ថា នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​នៅ City ឬ​បែប​ណា​ទេ ព្រោះ​វា​មិន​អាច​កំណត់​តែ​លើ​ខ្ញុំ​ម្នាក់​បាន​ឡើយ គ្រាន់​ថា​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ជួយ​ក្រុម​ធ្វើ​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត នៅ​គ្រប់​រដូវ​កាល​ទាំង​អស់”៕

ប្រភព៖ Metro