Barca ដាក់​លក្ខខណ្ឌ​ច្បាស់ បើ De Jong អត់​ព្រម​កាត់​ប្រាក់​ប៉ុណ្ណេះ​ទេ អ៊ីចឹង​រើ.បង្វិច​ដើរ​ចេញ​ចុះ

Frenkie de Jong កំពុង​ក្លាយ​ជា​គោលដៅ​ដែល Barcelona ត្រូវ​បន្ទា.ន់​ដោះស្រាយ​ឲ្យ​បាន​រួចរាល់​នៅ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ពោល​ទាមទារ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ប្រាក់​ពលកម្ម​ជា​ចាំ​បាច់ ទៅ​តាម​លក្ខខណ្ឌ​ក្លឹប​ចង់​បាន ប្រសិន​ជា​ចង់​បន្ត​ឈរ​ជើង ផ្អែក​តាម​សុពលភាព​បាន​កំណត់ ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។

Laporta

មិន​ដូច្នោះ​ទេ កីឡាករ​អាច​ចាកចេញ​ទៅ​បាន ពោល​ក្លឹប​នឹង​ប.ង្ខំ​ឲ្យ​មាន​ការ​ផ្ទេរ​ចេញ​កើត​ឡើង ព្រោះ​ក្លឹប​មិន​មាន​លទ្ធភាព​បន្ត​ចាយវាយ​លើ​ថ្លៃ​ពលកម្ម​កីឡាករ​ហូឡង់​ត​ទៅ​ទៀត​ឡើយ។ តាម​សារព័ត៌មាន SPORT ចុះ​ផ្សាយ ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Joan Laporta បាន​ដាក់​លក្ខខណ្ឌ​ថា De Jong ត្រូវ​តែ​កាត់​ប្រាក់​ពលកម្ម​ជិត ៥០ ភាគរយ ដើម្បី​បន្ត​នៅ។

មូលហេតុ​ក្លឹប​ធ្វើ​បែប​នេះ ក៏​ដើម្បី​សម្រួល​ទុក​ចន្លោះ ក្នុង​ការ​ចុះ​បញ្ជី​ឈ្មោះ​កីឡាករ​ថ្មីៗ​ជា​ច្រើន​ទៀត មុន​ការ​ចាប់ផ្តើម​ក្របខ័ណ្ឌ La Liga នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​យ៉ាង​ណា​នេះ​គ្រាន់​ជា​ការ​ដាក់​សំណើ​ប៉ុណ្ណោះ ដរាប​ណា​កុងត្រា​នៅ​មាន សាមី​ខ្លួន De Jong ក៏​មាន​សិទ្ធ​សម្រេច​ថា យល់​ព្រម ឬ​អត់​ដែរ គ្រាន់​ថា​ការ​ធ្វើ​ទុ.ក្ខ​បុក.ម្នេញ​ពី​ក្លឹប ប្រាកដ​កើត​មាន​មិន​ខាន ក្នុង​ករណី​កីឡាករ​មិន​យល់​ស្រប​តាម។

De Jong
De Jong

ប្រសិន​ជា​ចាកចេញ ក្លឹប​មាន​ភាគរយ​ខ្ពស់ អាច​យក​បាន De Jong គឺ Chelsea មិន​មែន Man Utd ទេ បើ​ផ្អែក​តាម​ចចាមអារ៉ាម​ចុះ​ផ្សាយ​ចុងក្រោយ។ មិន​ពាក់ព័ន្ធ​នឹង​រឿង​លុយ តែ​ត្រង់​ចំណង់​កីឡាករ គឺ​បាក់​ទៅ​លើ​ក្លឹប​ម្ចាស់ដី Stamford Bridge ជា​ជាង​ Old Trafford៕

ប្រភព៖ SPORT