លឺ City ចង់​បាន​ភ្លាម ក្លឹប​មេ​ Atletico Madrid ដាក់​តម្លៃ​ម្នាក់​នេះ​ភ្លែត ៧០ លាន​អឺរ៉ូ

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Pep Guardiola បាន​នឹង​កំពុង​ស្វែងរក​កីឡាករ​ថ្មី មក​បំពេញ​តំណែង​ការពារ​ស្លាប ក្រោយ Oleksandr Zinchenko ចាកចេញ​ទៅ ហើយ​ឥឡូវ​ដាក់​គោលដៅ​អាទិភាព​ទៅ​លើ​កីឡាករ​ជា​ច្រើន ក៏​រួម​ទាំង​សមាជិក​នៃ​ក្លឹប Atletico Madrid ផង​ដែរ។

Guardiola

នោះ​គឺ​ការ​ចង់​បាន Renan Lodi ជា​កីឡាករ​ជាប់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ជាមួយ​ក្លឹប At Madrid។ ខណៈ​នេះ កីឡាករ​ក៏​បន្ត​រីករាយ​ជាមួយ​ក្លឹប​ក្នុង​ទឹកដី​អេស្ប៉ាញ ជា​ហេតុ​នាំ​ឲ្យ​ក្លឹប​អាណាព្យាបាល​រំអុក​ហ៊ាន​ដាក់​តម្លៃ​កល់ ផ្ញើ​ទៅ City ពោល​ដល់ ៧០ លាន​អឺរ៉ូ​ឯ​ណោះ។ នេះ​បើ​តាម​សារព័ត៌មាន The Telegraph ​បាន​ចុះ​ផ្សាយ។

កីឡាករ​ប្រេស៊ីល រដូវ​កាល​ចាស់ ធ្វើ​បាន​ល្អ​ខ្លាំង តាម​រយៈ ការ​បង្ហាញ​ខ្លួន ៤២ ប្រកួត ក៏​ឆ្លៀត​រក​បាន ៤ គ្រាប់​និង Assist ៥ លើក​ផង​ដែរ ក្រៅ​តែ​ពី​ដើរ​តួ​ជា​ជញ្ជាំង​ការពារ​ដ៏​រឹងមាំ។ តាម​ពិត​ទៅ​កីឡាករ​រូប​នេះ មាន​លក្ខណៈ​សឹង​តែ​ដូច​ Zinchenko ពោល​លេង​ការពារ​ស្លាប​ក៏​បាន ហើយ​ក៏​អាច​បម្លែង​ឱកាស​ម្ដងម្កាល​ទៅ​បម្រើ​ប្រយុទ្ធ​បាន​ដូច​គ្នា។

Lodi
Lodi

យើង​កំពុង​រង់ចាំ​មើល តើ City នឹង​ឆ្លើយ​តប​បែប​ណា​ អំពី​ការ​ចង់​បាន​របស់ At Madrid? ក្រៅ​តែ​ពី Lodi ក្លឹប​ម្ចាស់ដី Etihad ក៏​មាន​គោលដៅ​ផ្សេង​ទៀត លើ​កីឡាករ Guerreiro, Sosa, Tierney និង Ait-Nouri សុទ្ធ​សឹង​ជា​ខ្សែ​ការពារ​ស្លាប​ល្អៗ តែ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​ទាំង​អស់៕

ប្រភព៖ The Telegraph