ក្តៅ! PSG កំពុង​ទាក់ទង​ចង់​បាន​គ្រាប់​ពេជ្រ​សំខាន់​របស់​ក្លឹប Man Utd រូប​នេះ

តាម​រយៈ​ការ​បញ្ជាក់​កន្លង​ទៅ អ្នកចាត់ការ​ថ្មី លោក Christophe Galtier បាន​បង្ហើប​ថា ក្លឹប Paris Saint-Germain នឹង​មាន​ការ​ចុះ​ហត្ថលេខា​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ថ្មី ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចាកចេញ​របស់ Mauro Icardi ក៏​ដូច​ជា Kalimuendo ដែល​បាន​ទៅ​ចូលរួម​ឲ្យ​ក្លឹប​ Rennes។ រី​ឯ​ករណី Keylor Navas គេ​មិន​ចង់​ឈរ​ជា​ដៃ​ទី​ពីរ ដូច្នេះ​ក៏​មាន​ក្លឹប​ផ្សេង​ចាប់​អារម្មណ៍​គេ។

Galtier

អំពី​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី ក៏​ស្រាប់​តែ​មាន​ការ​ចុះ​ផ្សាយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​យប់មិញ ថា​ក្លឹប PSG បាន​ទាក់ទង​ទៅ​ក្លឹប Manchester United សួរនាំ​អំពី​លទ្ធភាព​ក្នុង​ការ​នាំ​យក Marcus Rashford មក​កាន់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ឲ្យ​បាន​សម្រេច​ត្រឹម​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ កៀក​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ០១ ​កញ្ញា។

បើ​តាម​អ្នក​សារព័ត៌មាន​លោក Julien Laurens បាន​ចុះ​ផ្សាយ៖ “មាន​ការ​បញ្ជាក់​ច្បាស់​អំពី​ការ​ចរចា​រវាង PSG និង Marcus Rashford ជា​របាយការណ៍​ពី L’Equipe ដោយ PSG ត្រូវ​ការ​កីឡាករ​លេង​តំណែង​ស្លាប ហើយ Rashford គេ​ក៏​សម្លឹង​ការ​ប្រកួតប្រជែង​ថ្មី មុន​ការ​ផុត​កុងត្រា​មួយ​ឆ្នាំ​នៅ​ក្លឹប​អាណាព្យាបាល Man Utd”។

Rashford
Rashford

រំឭក​ថា បើ​តាម​ហាងឆេង​តម្លៃ​ខ្លួន​កីឡាករ​អង់គ្លេស​ខាង​លើ អាច​ថ្លៃ​ល្បាក់ ៥០ ទៅ ៦០ លាន​អឺរ៉ូ ដែល​នេះ​ជា​តម្លៃ​ក្រែល​មួយ​ដែរ តែ​សម្រាប់ PSG មិន​ទាន់​ឃើញ​បញ្ចេញ​កញ្ចប់​ចាយវាយ​ធំ​ណា​មួយ​ផង​កន្លង​មក អ៊ីចឹង​ការ​ចរចា​ក៏​អាច​នឹង​មាន​សង្ឃឹម​ខ្ពស់ បើ​ក្លឹប​ដាក់​ចិត្ត​ចង់​បាន​ពិត​មែន៕

ប្រភព៖ L’Equipe