ជើងចាស់ Campbell កំពុងជំរុញឱ្យ Liverpool ចុះកុងត្រាយកតារាឆ្នើម​ Bayern រូបនេះចូលក្រុម

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Arsenal និង​ Everton លោក​ Kevin Campbell ថ្មីៗ​នេះ​ បាន​ជំរុញ​ឱ្យ​ក្លិប​ហង្ស​ក្រហម​ Liverpool តាម​ចុះ​ហត្ថ​លេខា​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​យក្ស​អាល្លឺម៉ង់​ Bayern Munich មក​កាន់​ទឹក​ដី​ Anfield មុន​ពេល​ទីផ្សារ​ រដូវ​ក្តៅ​នេះ​បិទ​ទ្វារ​ ។

​ Kevin Campbell

ជាក់ស្តែង កីឡាករដែលលោក Campbell ចង់ឱ្យ Liverpool នាំយកមកនោះ គឺខ្សែប្រយុទ្ធ Leroy Sane នៅពេលដែលគេ កំពុងទទួលបានភាគខកចិត្ត ក្រោយការដឹកនាំរបស់លោក Julian Nagelsmann នៅរដូវកាលនេះ ។

អតីតកីឡាកររបស់ក្រុម Man City រូបនេះ បច្ចុប្បន្នមានតម្លៃខ្លួន ប្រហែល ៥៤ លានផោន ហើយនៅសល់កុងត្រារយ:ពេល ៣ ឆ្នាំទៀត ជាមួយក្លិប Bayern ប៉ុន្តែ លោក Campbell ជឿជាក់ថា Liverpool គួរតែធ្វើការការផ្ទេរយក Sane មកកាន់ក្លិបនៅរដូវក្តៅនេះ ។

លើសពីនេះ គាត់បាននិយាយប្រាប់ Football Insider ថា ៖ “​ខ្ញុំគិតថា Sane មានកន្លែង នៅក្នុងក្រុម Liverpool ។ ប្រសិនជា Liverpool ដាក់ឱ្យ Diaz និង Sane លេងម្នាក់មួយប្រកួត និងខ្ញុំប្រាកដចិត្តថា អ្នកគាំទ្រនឹងពេញចិត្ត។ ក្រុមជាច្រើន ចូលចិត្តមានជម្រើសខ្លាំងនៅក្នុងក្រុម។ អ៊ីចឹងនិយាយដោយស្មោះត្រង់ទៅ ខ្ញុំគិតថាវានឹងក្លាយជាការផ្លាស់ប្តូរដ៏ឆ្លាតវៃ

ប្រភព: Sportbible