គ្រូធំ Hansi Flick នៅបើកផ្លូវឱ្យ ម្ចាស់ជើងឯក 2014 ពីររូប សម្រាប់ការចូលរួម World Cup នៅកាតារ

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ Hansi Flick បានលើកឡើងថា នៅមានឱកាសសម្រាប់កីឡាករចាស់វស្សាពីររូប ក្នុងការចូលរួមព្រឹត្តិការណ៍ FIFA World Cup នៅកាតារឆ្នាំ២០២២ បន្ទាប់ពីពួកគេគ្មានឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួតមិត្តភាពមុនការប្រកួតនោះមកដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករពីររូបគឺ Mario Gotze និង Mats Hummels មិនមានឈ្មោះក្នុងបញ្ជីក្រុមដែលត្រូវចូលរួមប្រកួត Nations League ទល់ហុងគ្រី និងអង់គ្លេសនោះទេ ខណៈខ្សែការពាររបស់ Southampton, Armel Bella-Kotchap ទទួលបានការកោះហៅជាលើកដំបូង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលការប្រកួតបើកឆាក World Cup ទល់នឹងជប៉ុននៅសល់ពេលតែ២ខែទៀត, Gotze ដែលជាអ្នករកគ្រាប់បាល់ជ័យជម្នះ ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2014 និង Hammels កំពុងមានការប្រកួតប្រជែងដើម្បីទទួលបានឱកាសកោះហៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែគ្រូបង្គោល Flick បានលើកឡើងថា ចង់ទុកពេលដែលនៅសល់ឱ្យពួកគេ បង្ហាញថាពួកគេស័ក្ដិសមទទួលបានការកោះហៅ តួយ៉ាង Gotze បានបង្ហាញការអភិវឌ្ឍសមត្ថភាពនៅក្នុងក្រុម Eintracht Frankfurt។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Flick បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ “ក្រុមការងារគ្រូបង្វឹក បានត្រៀមរួចរាល់សម្រាប់ World Cup។ យើងមានកីឡាករគុណភាពនៅតំបន់ប្រយុទ្ធ ដូច្នេះវាពិតជាពិបាកក្នុងការចូលរួមនៅក្នុងបញ្ជីនេះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប៉ុន្ដែយើងនឹងរង់ចាំមើលនូវអ្វីដែល Mario ធ្វើ។ វាពិតជាល្អ ហើយខ្ញុំរីករាយនៅទីនោះ។ គេមើលទៅមានភាពចាស់ទុំ។ យើងដឹងថាគេអាចចូលរួមបាន។ គេមានរាល់ឱកាសទាំងអស់ ប្រសិនបើគេ បន្ដបង្ហាញសមត្ថភាពដើម្បីអាចចូលរួមការប្រកួត World Cup”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំពេញចិត្ត Mats Hummels សម្រាប់ការប្រកួតទល់ Man City។ គេស្ថិតនៅក្នុងការលេងដ៏ល្អ។ ប៉ុន្ដែប្រសិនបើនរណាលេងបានល្អជាងគេ… ពួកគេមានឱកាសល្អមកលេងនៅទីនេះ។ យើងមានកីឡាករលើទីលាន២១នាក់នៅក្នុងក្រុម ដូច្នេះយ៉ាងហោចណាស់មានតួនាទីពីរត្រូវបានបើកចំហរ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កីឡាករដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់មានដូចជា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាំទី៖ Manuel Neuer (Bayern Munich), Marc-Andre ter Stegen (Barcelona), Kevin Trapp (Eintracht Frankfurt)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែការពារ៖ Armel Bella-Kotchap (Southampton), Matthias Ginter (Freiburg), Robin Gosens (Inter), Thilo Kehrer (West Ham), David Raum (RB Leipzig), Antonio Rudiger (Real Madrid), Nico Schlotterbeck (Borussia Dortmund), Niklas Sule (Borussia Dortmund)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែបម្រើ៖ Julian Brandt (Borussia Dortmund), Leon Goretzka (Bayern Munich), Joshua Kimmich (Bayern Munich), Ilkay Gundogan (Manchester City), Jonas Hofmann (Borussia Monchengladbach), Lukas Nmecha (Wolfsburg) Jamal Musiala (Bayern Munich)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែប្រយុទ្ធ៖ Timo Werner (RB Leipzig), Kai Havertz (Chelsea), Marco Reus (Borussia Dortmund), Serge Gnabry (Bayern Munich), Leroy Sane (Bayern Munich), Thomas Muller (Bayern Munich)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Live Score​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​