Bruno Fernandes ធ្លាក់ជើងដោយសារ Ronaldo? សាមីខ្លួនតបវិញបែបនេះ!

Bruno​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Fernandes បានឆ្លើយតបទៅនឹងការលើកឡើងថា សមត្ថភាពនៅលើទីលានរបស់គេមានការធ្លាក់ចុះសមត្ថភាពរបស់គេនៅ Manchester United ដោយសារតែការមកដល់របស់ Cristiano Ronaldo។

ខ្សែបម្រើព័រទុយហ្កាល់រូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាតារាប្រចាំក្រុមបិសាចក្រហម ក្នុងរដូវកាល ២០២០-២១ បន្ទាប់ពីរកគ្រាប់បាល់បាន២៨គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម១៧គ្រាប់ នៅក្នុងរដូវកាលពេញលេញដំបូងជាមួយក្លិបនេះ។

នៅរដូវក្ដៅឆ្នាំ២០២១ នៅពេលដែល Ronaldo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រលប់មកទឹកដី Old Trafford វិញ ក្រោយផ្ទេរពី Juventus មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា សមត្ថភាពរបស់ Bruno មានការធ្លាក់ចុះ ដោយសារឥទ្ធិពលរបស់ ម្ចាស់ពាន Ballon d’Or ៥សម័យ។

ប៉ុន្ដែខ្សែបម្រើវ័យ២៨ឆ្នាំបានតបវិញថា៖ “គ្រាប់បាល់ assist​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់ខ្ញុំភាគច្រើនគឺសម្រាប់គាត់ ខ្ញុំគិតថាវាមិនយុត្តិធម៌នោះទេ។ ខ្ញុំបង្ហាញសមត្ថភាពមិនបានល្អ ដោយសារតែស្ថិតិរបស់ខ្ញុំផ្ទាល់ប៉ុណ្ណោះ”។

“វាមិនមែនដោយសារតែ Cristiano​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬខ្លួនខ្ញុំនោះទេ។ មុនការមកដល់របស់គាត់ ខ្ញុំក៏ជាអ្នកស៊ុតប៉េណាល់ទីដែរ ប៉ុន្ដែខ្ញុំមានឱកាសពីរលើកក្នុងការស៊ុតប៉េណាល់ទី ក្នុងរដូវកាលមុន ហើយខ្ញុំស៊ុតមិនចូលទាំងពីរលើក។ ដូច្នេះខ្ញុំមិនអាចបន្ទោស Cristiano សម្រាប់ការស៊ុតប៉េណាល់ទីបានទេ ជាពិសេសពេលដែលគាត់ស៊ុតចូលគ្រាប់បាល់ទាំងនោះ”៕

ប្រភព៖ talkSPORT