មិនមែន Liverpool តែ Rodri ចុចឈ្មោះក្លិបមួយនេះ ដែលនឹងប្រជែង Man City ក្នុងពានលីគរដូវកាលនេះ

ថ្មីៗ​នេះ​ ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម​ Manchester City កីឡាករ​ Rodri បាន​ចុច​ឈ្មោះ​ក្រុម​មួយ​ ដែល​ខ្លួន​គិត​ថា​នឹង​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ធំ​ សម្រាប់​ពាន​រង្វាន់​ក្រប​ខ័ណ្ឌ​ Premier League នៅ​រដូវ​កាល​នេះ​ ។

Rodri

ជាក់ស្តែង ក្រុមដែល Rodri ចង់សំដៅលើនោះ គឺ Tottenham Hotspur ដោយសារតែមើលឃើញពីការកើនឡើងសមត្ថភាពរបស់ពួកគេ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Antonio Conte នៅរដូវកាលនេះ ។

ជាការពិតណាស់ លោក Conte បានដឹកនាំក្រុម Spurs ឱ្យទទួលបានកៅអីលេងនៅក្នុងពានរង្វាន់ Champions League វិញ កាលពីរដូវកាលមុន ហើយសម្រាប់ពេលបច្ចុប្បន្ននេះវិញ ពួកគេ ស្ថិតនៅក្នុងចំណោមក្រុម ដែលមិនទាន់ស្គាល់ចាញ់ ក្នុងចំណោមការប្រកួត ៧ លើកនៅ PL រដូវកាលនេះ រួមជាមួយក្រុម Man City

លើសពីនេះ Rodri បានប្រាប់ Gazzetta dello Sport ថា ៖“Tottenham បានបង្កើតក្រុមដ៏អស្ចារ្យមួយ ហើយពួកគេមានអ្នកចាត់ការ ដែលមានគំនិតច្បាស់លាស់ ។ ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ ហើយពួកគេធ្វើវាដោយភាពជាក់លាក់។ ខ្ញុំ​មើល​ឃើញ Spurs ជា​បេក្ខភាព​សម្រាប់ប្រជែង​ពាន។ ​ប្រវត្តិ​ដឹក​នាំ​របស់ Conte បានបង្ហាញយើងច្បាស់លាស់ហើយ

ប្រភព: 90min