អតីតកីឡាករ Barcelona ម្នាក់សរសើរ Ronaldo ចំៗ ក្រោយផ្លាស់ទៅក្លិបនៅស្រុកកំណើត

អតីតតារាឆ្នើមរបស់ Barcelona​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​, Dani Alves បង្ហាញការលើកសរសើរចំពោះអតីតកីឡាករគូប្រជែងនៅអេស្ប៉ាញគឺ Cristiano Ronaldo។

អ្នកទាំងពីរមានការប្រកួតប្រជែងគ្នាដ៏តានតឹងពេល Ronaldo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លេងនៅ Real Madrid ហើយ Alves លេងនៅ Barcelona ដែលត្រួតត្រាបាល់ទាត់អឺរ៉ុបចន្លោះពីឆ្នាំ២០០៨ ដល់ ២០១២។

នៅពេលដែល Alves​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានផ្លាស់ទៅប្រទេសកំណើតប្រេស៊ីល បន្ទាប់ពីចាកចេញពី Camp Nou ទាំងចម្រូងចម្រាស់ ហើយពេលនេះគេមិនមានសម្ពាធអ្វីនោះទេជាមួយ Ronaldo។

Alves​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាននិយាយនៅក្នុង podcast របស់ Marca ថា៖ “ខ្ញុំចូលចិត្ត Cristiano។ ពេលនេះយើងលែងនៅ Barca ឬ Madrid ទៀតនោះទេ ខ្ញុំអាចនិយាយបាន ពីមុនខ្ញុំមិនអាចនិយាយបានឡើយ”។

“Cristiano​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាឧទាហរណ៍ សម្រាប់យើងទាំងអស់គ្នាដែលមិនមានទេពកោសល្យខ្ពស់ ជាមួយនឹងប្រឹងប្រែង អ្នកអាចប្រជែងជាមួយកីឡាករល្អបំផុត។ ខ្ញុំគោរពគាត់ខ្លាំងណាស់ ហើយខ្ញុំមានឱកាសប្រាប់ទៅគាត់”៕

ប្រភព៖ Football Espana