ម្តាយ​អ្នក​គាំទ្រ៖ “Ronaldo ចេះ​គេង​លក់​ដែរ ក្រោយ​ធ្វើ​ទង្វើ​បែប​នេះ​ដាក់​កូន​ខ្ញុំ”

ម្តាយ​បង្កើត​របស់​អ្នក​គាំទ្រ​នៃ​ក្មេង​ប្រុស​តូច​របស់​ក្លឹប Everton បាន​ចេញ​មក​និយាយ ពាក់ព័ន្ធ​ទង្វើ​របស់ Cristiano Ronaldo កាល​ពី​ខែ​មេសា​កន្លង​ទៅ ដែល​បាន​គ្រវាស​ដៃ​ធ្វើ​ឲ្យ​ទូរស័ព្ទ​កូន​ប្រុស​ខ្លួន​ធ្លាក់​បែក នៅ​ជំនួប​ទល់​ក្លឹប Manchester United។ មក​ទល់​ពេល​នេះ ខាង​សមាគម​បាល់ទាត់​អង់គ្លេស ហៅ​កាត់ FA ក៏​បាន​រៀបចំ​ការ​ផាក.ពិន័យ​ទៅ​លើ CR7 តែ​យ៉ាង​ណា​ខាង​ភាគី​រង​គ្រោះ​ហាក់​មិន​ទាន់​អស់​ចិត្ត​ទាល់​តែ​សោះ។

Ronaldo

ចាំ​បាន​ថា ទិដ្ឋភាព​នៅ​កីឡដ្ឋាន Goodison Park ពេល​នោះ គឺ Everton បាន​យក​ឈ្នះ ១-០ ហើយ​ក្រោយ​ចប់​ការ​ប្រកួត Ronaldo បាន​ដើរ​សំដៅ​មក​បន្ទប់​ផ្លាស់​សំលៀកបំពាក់ តែ​មិន​ដឹង​ហេតុផល​អ្វី​ជាក់​ច្បាស់ កីឡាករ​ក៏​បាន​គ្រវាស​ដៃ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​វ័យ ១៤ ឆ្នាំ ធ្លាក់​បែក​ទូរស័ព្ទ។

អ្នក​ស្រី Sarah Kelly ត្រូវ​ជា​ម្តាយ​របស់​ក្មេង​ប្រុស និយាយ​ប្រាប់ The Mirror៖ “សង្ឃឹម​ថា Ronaldo នឹង​ទទួល​បាន​ការ​ពិន័យ​ឲ្យ​សក្ដិសម​នឹង​ទង្វើ គាត់​មិន​អាច​ព្យាយាម​គេចវេះ​ពី​វា​បាន​ឡើយ ទង្វើ​គាត់​ពិត​ជា​មិន​អាច​ទទួល​យក​បាន ហើយ​តាម​ថា គាត់​គួរ​តែ​ដោះស្រាយ​គ្រប់​យ៉ាង តាំង​ពី ៦ ខែ​មុន មិន​មែន​ពេល​នេះ​ទេ”។

Ronaldo
Ronaldo

លោក​បន្ត៖ “កូន​ប្រុស​ខ្ញុំ ក៏​តែងតែ​និយាយ​អំពី​រឿង​ហ្នឹង ហើយ​មក​ដល់​ឥឡូវ​ក៏​មិន​ទាន់​ទទួល​បាន​ទូរស័ព្ទ​ត្រលប់​មក​ល្អ​វិញ​ដែរ Ronaldo គួរ​តែ​ជា​អ្នក​រ៉ាប់រង​រឿង​ទាំង​អស់​នេះ តើ​គេ​អាច​គេង​លក់​ដោយ​របៀប​ណា ទាំង​ដែល​ដឹង​ខ្លួន​ឯង​ច្បាស់​ថា​បាន​ធ្វើ​ទង្វើ​មិន​ល្អ​ដាក់​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់”៕

ប្រភព៖ Goal