ជើងចាស់ Van Basten សរសើរកីឡាករគោលដៅរបស់ Man Utd មួយរូបថាល្អជាង Van Dijk

អតីតខ្សែប្រយុទ្ធហូឡង់លោក Marco​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ van Baten បាននិយាយលើកសរសើរ កីឡាករគោលដៅមួយរូបរបស់ Manchester United ចំពោះឥទ្ធិពលរបស់គេនៅក្នុងក្រុមជម្រើសជាតិហូឡង់ ខណៈលោកគិតថា ជារឿងចម្លែកដែល Virgil van Dijk មិនសូវលេងបានល្អ។

អតីតកីឡាករឆ្នើមរបស់ AC​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Milan លោក Van Basten បាននិយាយពីក្រុមជម្រើសជាតិហូឡង់ ដែលទទួលបានជ័យជម្នះ ១-០ លើបែលហ្ស៊ិក ហើយគ្រងតំណែងកំពូលតារាង UEFA Nations League វគ្គចែកពូល ហើយឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។

ក្រុមហូឡង់ទទួលបានលទ្ធផលល្អសម្រាប់ការកសាងទំនុកចិត្តមុនពេលប្រកួត World​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cup 2022 ដោយមិនទាន់បរាជ័យនៅឡើយទេ ក្នុងចំណោម១៥ប្រកួតចុងក្រោយ តាំងពីលោក Louis van Gaal ចូលកាន់តួនាទីជាគ្រូបង្គោល ជាលើកទី៣។

Van​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Dijk ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមហូឡង់ ក្នុងជំនួបទល់បែលហ្ស៊ិក ប៉ុន្ដែលោក Van Basten មានក្ដីបារម្ភចំពោះការលេងរបស់គេ ក្នុងតំណែងការពារកណ្ដាល។

ប៉ុន្ដែលោកបាននិយាយសរសើរ Jurrien​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Timber ដែលទទួលបានទំនុកចិត្តពីគ្រូបង្វឹក Van Gaal ក្រោយបង្ហាញភាពលេចធ្លោនៅក្លិប Ajax។

កីឡាករវ័យ២១ បង្ហាញសមត្ថភាពបានល្អ ក្រោមការដឹកនាំដោយអតីតគ្រូបង្វឹក Erik​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ten Hag ដែលត្រូវបានរាយការណ៍ថា ធ្លាប់ព្យាយាមក្នុងការនាំយកខ្សែការពាររូបនេះទៅ Old Trafford។

លោក Van​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Basten បាននិយាយថា៖ “Ajax លេងបាល់យ៉ាងអស្ចារ្យ ដែលត្រូវអរគុណដល់ Jurrien Timber ហើយនិងក្រុមជម្រើសជាតិដែលលេងបានល្អ ក៏ត្រូវអរគុណដល់គេផងដែរ”។

“វាគួរតែមានពាក្យអរគុណដល់គេដែលយើងអាចលេងយ៉ាងងាយស្រួលពីតំបន់ខាងក្រោម។ Jurrien Timber ជាកម្លាំងធំបំផុតរបស់យើងនៅតំបន់ការពារ”។

“គេតែងតែបង្ហាញពីសមត្ថភាពដូច Nathan​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Ake ខណៈខ្សែការពារល្អបំផុត(Virgil van Dijk) បង្ហាញសមត្ថភាពទាបជាងគេក្នុងចំណោមអ្នកទាំង៣ ដែលជារឿងចម្លែក ដោយធ្វើការតែបន្ដិចបន្ដួចពេលចាប់ផ្ដើម build-up”៕

ប្រភព៖ talkSPORT