មេធំក្លិបមួយនៅអាស៊ី បង្ហើបពីឧបសគ្គនៃការផ្ទេរ Ronaldo ទោះហ៊ានឱ្យ ២លានផោន/សប្ដាហ៍

Cristiano​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Ronaldo មានការភ្ជាប់ទៅនឹងការចាកចេញពី Manchester United អំឡុងទីផ្សារដោះដូររដូវក្ដៅ ប៉ុន្ដែទីបំផុត គេនៅតែមិនអាចចាកចេញពី Old Trafford បាន។

ទន្ទឹមនឹងការភ្ជាប់ជាមួយក្លិបធំនៅអឺរ៉ុបដូចជា Chelsea​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង Juventus ជាដើម, ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ ក៏ត្រូវបានរាយការណ៍ថា មានការចរចាជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ផងដែរ។

មានប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា មានសំណើទឹកប្រាក់ប្រមាណ២០០លានផោន ត្រូវបានដាក់នៅលើតុចរចា ជាមួយនឹងកុងត្រារយៈពេល២ឆ្នាំសម្រាប់ Ronaldo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលអាចឱ្យគេទទួលបានប្រាក់ឈ្នួលមួយអាទិត្យ ២លានផោន ប៉ុន្ដែចុងក្រោយការផ្ទេរនៅតែមិនអាចសម្រេចទៅបាន។

ពេលនេះ ប្រធានក្លិប Al-Hilal​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាននិយាយថា បញ្ហាដែលមិនអាចនាំយក កីឡាករព័រទុយហ្កាល់បាន មិនមែនដោយសារលុយ ឬលក្ខខណ្ឌចរចាណាមួយ ជាមួយកីឡាកររូបនេះឡើយ។

និយាយនៅក្នុងឆាណែលយូធូបរបស់ Thamanya លោក Fahad ben Nafel បានរៀបរាប់ថា៖ “មែនយើង យើងបានចរចាជាមួយ Roanldo។ បញ្ហាមិនមែនលុយ ឬគោលការណ៍នោះទេ, Al​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Hilal អាចនាំយកតារឆ្នើមជាច្រើននៅលើលោក ប៉ុន្ដែវាជាការសម្រេចរបស់ មជ្ឈមណ្ឌលវិនិច្ឆ័យកីឡា ដែលរារាំងយើងពីការចុះឈ្មោះកីឡាករ”។

“យើងមិនបញ្ឈប់ការចរចាជាមួយកីឡាករនោះទេ ទោះបីជាមានការសម្រេចពិន័យក៏ដោយ ក៏យើងពន្យារពេលនៃការចរចាក្នុងដំណាក់កាលចុងក្រោយរហូតដល់ ការពិន័យត្រូវបានលើកលែង”៕

ប្រភព៖ MEN