Raphael Varane៖ “យើង​ត្រូវ​តែ​ឈ្នះ Man City ដើម្បី​ឲ្យ​អ្នក​គាំទ្រ Man Utd សប្បាយ​ចិត្ត”

ខ្សែ​ការពារ​សកម្ម​របស់​ក្លឹប​បិសាច​ក្រហម Raphael Varane បាន​បង្ហាញ​ឆន្ទៈ​ទុក​ជា​មុន អំពី​ការ​ប្រកួត​ខាង​មុខ Manchester Derby កំណត់​ជួប​គ្នា​វេលា​ម៉ោង ០៨:០០ នាទី​យប់ ​ថ្ងៃ​អាទិត្យ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT។ នេះ​ជា​ប្រកួត​ជើង​ទី ១ នៅ​ក្របខ័ណ្ឌ Premier League ដ្បិត​អី​ក្រុម​លោក Pep Guardiola កំពុង​ត្រូវ​ការ ៣ ពិន្ទុ​ដើម្បី​វិល​ទៅ​កំពូល​តារាង ហើយ​ក្រុម​លោក Erik ten Hag ក៏​ដូច​គ្នា ដើម្បី​ជ្រៀត​ខ្លួន​ចូល Top 4។

City-United

ងាក​មក​ខ្សែ​ការពារ​ដ៏​រឹងមាំ​នៅ​តំបន់​ជញ្ជាំង​កណ្តាល គឺ Varane បាន​និយាយ​ថា ការ​យក​ឈ្នះ​គីឡូ​ក្លឹប​ធំ​ដូច Liverpool, Man City ជា​ដើម​នេះ ជា​រឿង​ចាំ​បាច់​ជាង​ប្រកួត​ដទៃ​ណា​ទាំង​អស់ ព្រោះ​ពិត​មាន​ន័យ​ធំធេង​សម្រាប់​អ្នក​គាំទ្រ​របស់​ក្លឹប។ យើង​បាន​ដឹង​កន្លង​ទៅ លេង​ទល់​ហង្ស​ក្រហម ខាង​បិសាច​បាន​យក​ឈ្នះ ២-១ កាល​ពី​ខែ​សីហា។

តាម​ការ​លើក​ឡើង​របស់​បុរស​វ័យ ២៩ ឆ្នាំ​និយាយ​ទៅ​ L’Equipe៖ “ការ​ចាត់​ទុក​ City ​ជា​ស.ត្រូវ គឺ​ជា​ការ​យល់​ឃើញ​របស់​អ្នក​គាំទ្រ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ពួក​គេ ដូច្នេះ​យើង​ត្រូវ​តែ​គោរព​ទៅ​តាម​ការ​យល់​ឃើញ​នោះ”។

Varane
Varane

កីឡាករ​សញ្ជាតិ​បារាំង​បន្ត៖ “យើង​ពិត​ជា​ចង់​ឲ្យ​អ្នក​គាំទ្រ​រីករាយ​សប្បាយ​ចិត្ត ដូច្នេះ​យើង​ត្រូវ​តែ​ព្យាយាម យក​ឈ្នះ​ក្រុម​ដូច​ជា City, Liverpool ឲ្យ​បាន អ្នក​ត្រូវ​មាន​អារម្មណ៍​ដូច​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន វា​ពិត​ជា​សំខាន់​ខ្លាំង”៕

ប្រភព៖ L’Equipe