Ronaldo ទំនង​ជាប់​ជម្រើស​ដំបូង ទល់ Man City ក៏​ព្រោះ​កីឡាករ ២ រូប​នេះ​របួស

ពេលវេលា​នៃ​ជំនួប Manchester Derby ដែល​បងប្អូន​រង់ចាំ​អស់​កាល​ជា​យូរ ក៏​ត្រៀម​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ ហើយ​គ្រប់​គ្នា​ពិត​ជា​ចង់​ដឹង​ខ្លាំង អំពី​ការ​រៀប​ប្រព័ន្ធ​លេង​របស់​អ្នកចាត់ការ​ក្រុម​ទាំង​សង​ខាង មាន​ Erik ten Hag នៃ​ក្លឹប Man Utd និង Pep Guardiola នៃ​ក្លឹប Man City។

Ronaldo

យ៉ាង​ណា​តាម​ស្ថានភាព​កីឡាករ ដែល​យើង​ទទួល​ដំណឹង​ជា​មុន ខាង​ United ឯ​ណោះ តំបន់​ខាង​លើ​មាន​ភាគរយ​ខ្ពស់ គ្រូ​សញ្ជាតិ​ហូឡង់ នឹង​ប្រើប្រាស់​វត្តមាន​កីឡាករ​ព័រទុយហ្គាល់​នៅ​ជម្រើស​ដំបូង ក៏​ដោយសារ​តែ​គ្មាន​ជម្រើស​សំខាន់​ក្នុង​ដៃ តួ​យ៉ាង Marcus Rashford និង Anthony Martial មិន​ទាន់​ត្រលប់​មក​ត្រៀម​លក្ខណៈ​ស្រួលបួល​នៅ​ឡើយ។

Martial មិន​ទាន់​ត្រលប់​មក​ហ្វឹកហាត់​វិញ​ទេ ដោយ​អវត្តមាន ៥ ប្រកួត​កន្លង​មក រី​ឯ Rashford ទើប​របួស​សាច់ដុំ​កាល​ប៉ះ Arsenal ដើម​ខែ​កញ្ញា ហើយ​តាម​ដំណឹង​ក៏​មិន​ទាន់​ត្រៀម​ខ្លួន​ទាន់​ពេល​នៃ​ប្រកួត​សំខាន់​ថ្ងៃ​អាទិត្យ​ដែរ។ តាម​សារព័ត៌មាន The Telegraph ចុះ​ផ្សាយ ដូច្នេះ​តំណែង​ប្រយុទ្ធ​កណ្តាល ប្រាកដ​ណាស់​នឹង​ធ្លាក់​មក​លើ CR7 ជាក់​ជា​មិន​ខាន។

Martial
Martial

ចំណែក​ស្លាប​សង​ខាង នៅ​តំបន់​ប្រយុទ្ធ អាច​ជា Jadon Sancho និង Antony រី​ឯ​តំបន់​ការពារ និង​បម្រើ​មាន​ភាគរយ​ច្រើន​នឹង​រក្សា​ដូច​មុន បើ​តាម​ការ​ជឿជាក់។ រំឭក​ឲ្យ​ដឹង​ប្រកួត​ដ៏​ធំ​នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS SPORT នា​វេលា​ម៉ោង ០៨:០០ ​នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ០២ តុលា៕

ប្រភព៖ The Telegraph