Lewandowski អាចមានឱកាសវ៉ាដាច់កំណត់ត្រាពិសេសមួយរបស់ Ronaldo ពេលប៉ះក្រុម Mallorca

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ Barcelona កីឡាករ​ Robert Lewandowski ត្រូវ​គេ​រាយ​ការណ៍​ថា​ នឹង​មាន​ឱកាស​ ក្នុង​ការ​បំបែក​កំណត់​ត្រា​ចាស់​នៅ​ក្រប​ខ័ណ្ឌ​ La Liga ដែល​បច្ចុប្បន្ន​កំពុង​កាន់​កាប់​ដោយ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo សម្រាប់​ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ​ ។

Robert Lewandowski 

ចាប់តាំងពីផ្ទេរមក Barca កីឡាករ Lewandowski បានកត់ត្រាគ្រាប់បាល់ចំនួន ៨ គ្រាប់រួចមកហើយ ក្នុងការប្រកួត La Liga ៦ លើកចុងក្រោយ ខណៈគេក៏បានរកហេតទ្រីគផងដែរ ក្នុងជ័យជម្នះ ៥១ ក្នុងពាន Champions League លើក្រុម Viktoria Plzen

បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Barcelona នេះ Lewandowski មានឱកាសបំបែកកំណត់ត្រា La Liga របស់ Ronaldo នៅពេលត្រូវប្រកួតតទល់នឹងក្រុម Mallorca នៅថ្ងៃសៅរ៍នេះផងដែរ ។

គួរឱ្យដឹងថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ត្រូវការរកឱ្យបាន ៣ គ្រាប់ នៅក្នុងការប្រកួតនេះ ដើម្បីបន្ថែមចំនួនគ្រាប់សរុប ១១ គ្រាប់ ឱ្យលើស Cristiano Ronaldo សម្រាប់ការប្រកួតបើកឆាក ៧ លើកដំបូងនៅ La Liga ខណ:កីឡាករព័រទុយហ្គាល់ អាចរកបាន ១០ គ្រាប់ នៅអំឡុងរដូវកាល ២០១៤១៥ ឱ្យក្រុម Real Madrid

ប្រភព: Sporstmole