[វីដេអូ] Lewandowski អូសបាល់ម្នាក់ឯង ញាក់ស៊ុតកោងចូលទីយ៉ាងឡូយ ជួយ Barca យកបាន៣ពិន្ទុ

Robert​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Lewandowski បន្ដការរកគ្រាប់បាល់បញ្ចូលទីសម្រាប់ Barcelona ក្នុងការប្រកួតទល់នឹង Real Mallorca ហើយរំកិលមកកាន់កំពូលតារាង La Liga បណ្ដោះអាសន្ន។

Lewandowski បានអូសបាល់តែម្នាក់ឯងទៅក្នុងប្រអប់ស្លាបខាងឆ្វេង ហើយបានញាក់ខ្សែការពាររបស់ក្រុម Mallorca​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុនពេលស៊ុតកោងបញ្ចូលទី យ៉ាងស្អាតទៅក្រោមជ្រុងខាងស្ដាំ។

ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ រកគ្រាប់បាល់ទី៩របស់ខ្លួន ក្នុងចំណោម៧ប្រកួតនៅក្នុងលីគ ហើយនេះជាគ្រាប់បាល់ដ៏ល្អពីការបង្ហាញសមត្ថភាពរបស់គេ ដែលនាំឱ្យក្រុមរបស់លោក Xavi​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Hernandez ទទួលបាន៣ពិន្ទុ។

ទស្សនាគ្រាប់បាល់ solo ដ៏ស្រស់ស្អាតរបស់ Lewandowski៖

ក្រោយទទួលបានជ័យជម្នះនេះ ក្រុមអ្នកមានបុណ្យបានរំកិលមកកំពូលតារាង La Liga ដោយបាននាំមុខ Real Madrid ដែលមិនទាន់ស្គាល់ស្មើ ឬចាញ់នៅឡើយរដូវកាលនេះ ដែលពួកគេត្រូវតតាំងជាមួយ Osasuna នាថ្ងៃអាទិត្យ៕