Tchouameni បដិសេធ ក្នុងការប្រៀបធៀបជាមួយ អតីតកីឡាករថ្លៃម្នាក់របស់ Man Utd

ខ្សែបម្រើ Aurelien​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Tchouameni បាននិយាយអំពីការផ្ទេររូបគេពីក្លិប AS Monaco មកកាន់ Real Madrid អំឡុងទីផ្សារដោះដូរ នារដូវក្ដៅនេះ។

កីឡាករជម្រើសជាតិបារាំងរូបនេះ បានបង្ហាញភាពលេចធ្លោសម្រាប់ប៉ុន្មានខែដំបូង ក្នុងកីឡដ្ឋាន Santiago​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Bernabeu បន្ទាប់ពីចូលរួមក្លិបអេស្ប៉ាញ ក្នុងតម្លៃផ្ទេរ ៨០លានអឺរ៉ូ កាលពីខែមិថុនា។

ទោះបីជាមានតម្លៃខ្ពស់ សម្រាប់តម្លៃនៃការផ្ទេរ ប៉ុន្ដែ Tchouameni សម្របខ្លួនបានយ៉ាងល្អទៅនឹងការលេងសម្រាប់ក្រុមលោក Carlo Ancelotti។

កីឡាករវ័យ២២ឆ្នាំ ពេលនេះបាននិយាយបើកកាយ ចំពោះការសម្រេចចិត្តចូលរួម Real​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Madrid និងការប្រៀបធៀបជាមួយ រៀមច្បងបារាំង Paul Pogba។

Tchouameni បានថ្លែងប្រាប់ សារព័ត៌មានថា៖ “ខ្ញុំមិនមែនជា Pogba ថ្មីនោះទេ, ខ្ញុំគឺ Aurelien​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Tchouameni, ខ្ញុំព្យាយាមសរសេររឿងរ៉ាវផ្ទាល់ខ្លួនរបស់ខ្ញុំ”។

“Pogba ជាកីឡាករដែលខ្ញុំតាមដាន ពេលខ្ញុំនៅពីក្មេង។ យើងលេងនៅក្នុងតំណែងដូចគ្នា ប៉ុន្ដែមានតែ Pogba ម្នាក់ប៉ុណ្ណោះ”។

“ខ្ញុំព្យាយាមក្នុងការរួមចំណែកជួយក្រុម ប៉ុន្ដែនៅពេលដែល Kante និង Pogba ត្រលប់មកវិញ គ្រូបង្វឹកនឹងជ្រើសរើស ហើយខ្ញុំនឹងប្រឹងឱ្យអស់លទ្ធភាពដើម្បីជាប់ជម្រើសដំបូង”៕

ប្រភព៖ Football Espana