មិនធម្មតា! Foden បំបែកកំណត់ត្រាមួយរបស់ Messi ពេលជួយ Man City លត់ Man Utd យ៉ាងចាស់ដៃ

Phil Foden បានបំបែកកំណត់ត្រាមួយរបស់ Lionel​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Messi ដោយបានក្លាយជាកីឡាករដែលមានវ័យក្មេងបំផុត ដែលអាចរកគ្រាប់បាល់៥០គ្រាប់ ក្រោមការដឹកនាំដោយលោក Pep Guardiola ជាមួយនឹងគ្រាប់បាល់ហេតទ្រីគសម្រាប់ Manchester City កាលពីយប់មិញ។

Foden​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រកគ្រាប់បាល់ទី៥០របស់ខ្លួន ដែលជាគ្រាប់បាល់ទី២របស់គេនៃប្រកួតនោះ ពីការវាយបកយ៉ាងល្អ នៅក្នុងតង់ទី១ ហើយកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ រកបានមួយគ្រាប់បន្ថែម មុនពេលប្ដូរចេញនៅក្នុងតង់ទី២។

នៅក្នុងវ័យត្រឹមតែ២២ឆ្នាំ និង១២៧ថ្ង, Foden បានក្លាយជាកីឡាករក្មេងបំផុត ដែលលេងក្រោមការបង្វឹកដោយលោក Guardiola​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយបាននាំមុខកំណត់ត្រាចាស់របស់ Lionel Messi ដែលមានវ័យ២២ឆ្នាំ និង ១៦២ថ្ងៃ។

Foden ត្រូវបានរំពឹងថាអាចបន្ដរួមចំណែកគ្រាប់បាល់ និង assist សម្រាប់ក្រុម Man City ច្រើនឆ្នាំតទៅមុខទៀត ប៉ុន្ដែសម្រាប់រដូវកាលនេះ គេព្យាយាមជួយក្រុម ក្នុងការការពារតំណែងជើងឯក Premier League និងពានរង្វាន់អឺរ៉ុប UEFA Champions League៕

ប្រភព៖ Goal