(វីដេអូ) គួរ​ឲ្យ​គោរព! Haaland ប្រគល់​ពាន​កីឡាករ​ល្អ​បំផុត​ទៅ​ឲ្យ Phil Foden ទាំង​មិន​ស្ទាក់ស្ទើរ

យុវជន Erling Haaland បាន​ក្លាយ​ជា​កីឡាករ​ល្អ​​បំផុត​នៅ​ការ​ប្រកួត​ទល់​ក្លឹប Manchester United បន្ទាប់​ការ​រក​បាន ៣ គ្រាប់​និង Assist ២ ទៅ​ឲ្យ​មិត្ត​រួម​ក្រុម ជា​ចំណែក​ក្រុម​យក​ឈ្នះ ៦-៣ ជា​លទ្ធផល​ដ៏​អស្ចារ្យ​នៅ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ទោះ​ជា​យ៉ាង​ណា​ពន​រង្វាន់ Player of the Match ឬ POTM សម្រាប់​កីឡាករ​សញ្ជាតិ​ន័រវេស មិន​បាន​យក​ទុក​នឹង​ខ្លួន​ឯង​នោះ​ទេ ផ្ទុយ​ទៅ​វិញ បាន​ប្រគល់​វា​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម ដែល​ជា​អ្នក​រក​បាន Hat-trick ដូច​គ្នា គឺ Phil Foden នៅ​ក្រោយ​ចប់​ការ​ប្រកួត។

Haaland/Foden

ជា​ការ​ពិត ពាន​រង្វាន់​អាច​មាន​តែ​ម្នាក់​ទទួល​យក ហើយ​ពេល​សម្ភាសន៍​ជាមួយ Sky Sports ពួក​គេ​ក៏​ត្រូវ​បាន​គេ​ចោទ​សួរ​ថា៖ “ពាន​រង្វាន់​បុគ្គល​មួយ​នេះ​គិត​បែប​ម៉េច បើ​រក​បាន Hat-trick ដូច​គ្នា​អ៊ីចឹង”។ ដល់​តែ Foden ឆ្លើយ៖ “យក​ល្អ​យើង​កាត់​ជា ២ ចែក​គ្នា​ទៅ” ក្រោយ​លឺ​ការ​និយាយ​លេង​សើច​បែប​នេះ ក៏ Haaland ឆ្លើយ​តប​ថា៖ “មាន​អី​ល្អ​តើ”។

តែ​យ៉ាង​ណា​វា​គ្រាន់​ជា​ការ​លេង​សើច​ប៉ុណ្ណោះ​ឯង ជាក់ស្តែង​ Haaland នៅ​តែ​ប្រគល់​ទៅ​ឲ្យ Foden ដោយ​មិន​ស្ទាក់ស្ទើរ​ដដែល។ គួរ​បញ្ជាក់​ថា បន្ថែម Hat-trick យប់មិញ​ទៀត សរុប​គ្រាប់​បាល់​របស់ Haaland រដូវ​កាល​នេះ មាន ១៤ គ្រាប់​ហើយ​នៅ PL និង ១៧ គ្រាប់​សរុប​គ្រប់​ក្របខ័ណ្ឌ​ទាំង​អស់៕

Haaland/Foden

ប្រភព៖ SportBible