កំណត់ត្រា​អាយុកាល ២៤ ឆ្នាំ ត្រូវ​បាន Haaland បំបែក​បាន​ហើយ ថែម​ទាំង​ល្អ​ជាង​អ្នក​មុន​ឆ្ងាយ

Erling Haaland ទើប​តែ​ផ្លាស់​មក Premier League បាន​ប៉ុន្មាន​ខែ តែ​មើល​ការ​លេង​របស់​គេ ប្រៀប​ដូច​កីឡាករ​កាន់​ឆ្នាំ ហាក់​សម្រប​បាន​លឿន និង​បង្កើត​គុណផល​ហួស​ការ​រំពឹង​ទុក​របស់​មនុស្ស​រាល់​គ្នា។ លេង​នៅ​លីគ​លំដាប់​ទី ១ ក្នុង​តំបន់​អឺរ៉ុប តែ​កីឡាករ​ន័រវេស ហាក់​មិន​ថមថយ​សោះ ជាមួយ​ការ​រក​គ្រាប់​បាល់​ទល់​ក្លឹប​កំពូល។

Haaland

ដូច​យប់មិញ​ប៉ះ Manchester United យុវជន​វ័យ ២២ ឆ្នាំ ថែម​ទាំង​អាច​រក​បាន ៣ គ្រាប់ និង Assist ២ លើក​ផង​ដែរ នៅ​ជ័យជម្នះ ៦-៣ ដែល City បាន​យក​ឈ្នះ​ក្នុង​នាម​ជា​ក្រុម​ភ្ញៀវ។ ការ​រក​បាន Hat-trick នេះ គឺ​រាប់​ជា​កីឡាករ​ដំបូង រក​បាន Hat-trick ក្នុង​ទឹកដី​ខ្លួន​ឯង ៣ ប្រកួត​ជាប់ មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​ឡើយ​នៅ​ប្រវត្តិសាស្រ្ត Premier League។

ដោយឡែក​គេ​ក៏​ក្លាយ​ជា​កីឡាករ​ដែល​ប្រើ​ពេល​តិច​បំផុត អាច​រក​បាន Hat-trick ដល់​ទៅ ៣ លើក នោះ​គឺ​ត្រឹម ៨ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​កំណត់ត្រា​បែប​នេះ ខាន​កើត​មាន​តាំង​ឆ្នាំ ១៩៩៨ ជំនាន់ Michael Owen ធ្វើ​អស់​ល្អ​បំផុត គឺ ៤៨ ប្រកួត ដែល​ចំណោម​នោះ គេ​រក​បាន​ឲ្យ Liverpool ទល់​ក្លឹប Sheffield Wednesday, Newcastle United និង Nottingham Forest។

Owen
Haaland

យើង​កំពុង​រង់ចាំ​មើល តើ Haaland អាច​បន្ត​ការ​រក​គ្រាប់​បាល់ ដល់​ក្លាយ​ជា​អ្នក​ធ្វើ​បាន​ច្រើន​គ្រាប់​បំផុត​ប្រចាំ​រដូវ​កាល​ទោល Premier League ដែរ​ឬ​យ៉ាង​ណា? កំណត់ត្រា​ចាស់​គ្រោង​ដោយ Andy Cole និង Alan Shearer មាន ៣៤ គ្រាប់ ដែល​ជា​ការ​ប្រកួត​រដូវ​កាល​មាន ៤២ ជុំ ឥឡូវ Haaland ៨ ជុំ​មាន ១៤ គ្រាប់ អ៊ីចឹង​ត្រូវ​ការ ២១ គ្រាប់​ទៀត ចាំ​មើល ៣០ ជុំ​អាច​ធ្វើ​បាន​ឬ​យ៉ាង​ណា?

ប្រភព៖ Metro