Wenger រិះ.គន់​កីឡាករ ២ រូប​នេះ​ចំៗ ថា​លេង​អត់​ជួយ​ការពារ ចាំ​តែ​វាយបក​ពេក​ហើយ

នៅ​ប្រកួត​ដែល​ Man Utd បរាជ័យ​ក្រោម​ថ្វី​ជើង Man City ៣-៦ កាល​ពី​យប់​មិញ ងាក​ទៅ​មតិ​ជើង​ចាស់​លោក Arsene Wenger ក៏​បាន​និយាយ​ថា កីឡាករ​ក្រុម​ភ្ញៀវ​លេង​តំបន់​ខាង​លើ ឃើញ​ស្ថានភាព​ក្រុម​បែប​ហ្នឹង​ហើយ អត់​លេង​ចេះ​បត់បែន ហើយ​ចាំ​តែ​វាយបក អត់​ចុះ​ជួយ​ការពារ​គ្នា​ខ្លះ។

Dalot

នោះ​សំដៅ​ទៅ Antony និង Jadon Sancho ដែល​ខ្សែ​ប្រយុទ្ធ​ស្លាប​ទាំង​សង​ខាង លេង​មិន​ចុះ​មក​ក្រោម ហើយ​ចាំ​តែ​ឱកាស​វាយ​បក ពោល​សុខ​ចិត្ត​ឈរ​នឹង​នៅ​ផុត​ទៅ​លើ ទាំង​ដែល​ក្រុម​រង​ឱកាស​វាយ​ប្រ.ហារ​ជា​ច្រើន​លើក​ច្រើន​សារ​ពី​សំណាក់​ក្រុម​គូ​ប្រជែង។

អតីត​គ្រូ​ក្លឹប Arsenal ប្រាប់​ beIN Sports បែប​នេះ៖ “នៅ​តង់​ទី Man Utd មាន​ប្រព័ន្ធ​ការពារ​អន់​ខ្លាំង​ណាស់ នៅ​ពេល Diogo Dalot បាន​កាត​លឿង​ហើយ ឃើញ​បែប​ហ្នឹង Sancho និង Antony ពួក​គេ​ដូច​អត់​ចុះ​មក​ជួយ​តំបន់​ខាង​ក្រោម​សោះ”។

Antony
Wenger

លោក​បន្ត៖ “ពួក​គេ​នៅ​តែ​ខាង​លើ ហើយ​ពេល​មាន​បាល់ ហាក់​ព្យាយាម​លេង​តាម​ផែនការណ៍​ក្រុម​ពេក អត់​ចេះ​បត់បែន ជា​រួម​អត់​លេង​យក Possession ខ្លះ​សិន បែរ​ជា​ព្យាយាម​បុក​ទៅ​លើ ដល់​ខូច​បាល់​ជា​រឿយៗ ដូច​បាន​ឃើញ​ជាក់ស្តែង​ពួក​គេ​ចាំ​តែ​ការ​លេង​បាល់​វាយ​បក Counter-Attack ប៉ុណ្ណោះ​ឯង”៕

ប្រភព៖ beIN Sports