Tchouameni ថាមិនដែលគិតចង់ផ្ទេរទៅក្លិបធំមួយនេះឡើយ ព្រោះមានតែ R.Madrid នៅក្នុងចិត្តប៉ុណ្ណោះ

ខ្សែ​បម្រើ​ឆ្នើម​ Aurelien Tchouameni បាន​មក​ដល់​ក្លិប​ Real Madrid ពី​ក្រុម​ AS Monaco អំឡុង​ទី​ផ្សារ​ដោះ​ដូរ​រដូវ​ក្តៅ​នេះ​ ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​រហូត​ដល់​ឆ្នាំ​ ២០២៨ ឯ​ណោះ​ ស្រប​ពេល​រូប​គេ​ទទួល​បាន​កន្លែង​លេង​បន្តិច​ម្តងៗ​ នៅ​ក្នុង​ជម្រើស​ដំបូង​របស់​គ្រូ​បង្វឹក​លោក​ Carlo Ancelotti នៅ​រដូវ​កាល​នេះ​ ។

Aurelien Tchouameni 

ហើយឥឡូវនេះ ខ្សែបម្រើវ័យ ២២ ឆ្នាំ ហាក់បានបង្ហាញភាពលេងធ្លោសម្រាប់ក្រុម Madrid រួចទៅហើយ ជាមួយនឹងការបង្ហាញខ្លួនក្នុងប្រកួតផ្លូវការ ៨ លើក ដោយក្នុងនោះគេបានជាប់ក្នុងជម្រើសដំបូង ៧ លើករួចមកហើយនៅរដូវកាលនេះ ។

យ៉ាងណា អំឡុងនិយាយក្នុងបទសម្ភាសជាមួយ Telefoot កីឡាករសញ្ជាតិបារាំង បាននិយាយថាគេគ្មានការសង្ស័យអ្វីនោះឡើយ ចំពោះការសម្រេចចិត្តផ្ទេរមកកាន់ទឹកដី​ Bernabeu បើទោះបីជាក្លិប PSG បង្ហាញការចាប់អារម្មណ៍លើខ្លួនខ្លាំងក៏ដោយ ។

លើសពីនេះ Tchouameni បានលើកឡើងថា ៖ ខ្ញុំមិនដែលមានការសង្ស័យណាមួយ​ចំពោះក្លិប PSG នោះទេ ព្រោះពួកគេក៏ជាក្លិបដ៏ធំមួយនៅអឺរ៉ុ ។ ប៉ុន្តែមែនទែនទៅ នៅក្នុងចិត្តរបស់ខ្ញុំ មានតែក្លិប Real Madrid មួយប៉ុណ្ណោះ

ប្រភព: Besoccer