គ្រូធំ Pep បង្ហើបប្រាប់ពីភាពខុសគ្នាធំមួយ រវាង Erling Haaland និង Lionel Messi

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្រុម​មេឃ​ខៀវ​ Manchester City កីឡាករ​ Erling Haaland កំពុង​បង្ហាញ​ភាព​លេច​ធ្លោ​យ៉ាង​ខ្លាំង​ ជាមួយ​នឹង​ការ​ចាប់​ផ្តើម​អាជីព​ដ៏​អស្ចារ្យ​ ជាមួយ​ក្លិប​អង់​គ្លេស​ ខណ:​រហូត​មក​ដល់​ពេល​នេះ​ គេ​អាច​រក​បាន​ ១៧ គ្រាប់​ និង​ assist ៣ លើក​រួច​មក​ហើយ​ ពី​ការ​ប្រកួត​ត្រឹម​ ១១ លើក​ប៉ុណ្ណោះ​ ។

Erling Haaland 

មិនតែប៉ុណ្ណោះ​ ការបង្ហាញខ្លួនលើកចុងក្រោយរបស់គេ សម្រាប់ក្រុម Man City ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ បានបន្ថែមការរកគ្រាប់បាល់ hat trick របស់ខ្លួនមួយផ្សេងទៀត អំឡុងពេលទទួលជ័យជម្នះ ក្នុងលទ្ធផល ៦៣ ទៅលើក្រុម Man United កាលពីយប់មិញនេះ ។

យ៉ាងណា ក្រោយពីចប់ការប្រកួតនោះ គ្រូបង្វឹកលោក Pep Guardiola ត្រូវបានគេសួរនាំអំពីចំណាប់អារម្មណ៍របស់គាត់ ចំពោះការដឹកនាំ Haaland និង Lionel Messi ថាមានភាពខុសគ្នាអ្វីខ្លះ ។

ដោយឡែកគ្រូបង្វឹករបស់ក្រុម Man City រូបនេះ​ បានឆ្លើយតបវិញថា ៖ វាប្រហែលជាមានភាពខុសគ្នា ត្រង់ថា Erling នៅតែត្រូវការមិត្តរួមក្រុមទាំងអស់របស់គេ ខណ:ពេលដែល Messi វិញ គាត់អាចធ្វើវាបានដោយខ្លួនឯង ៕ 

ប្រភព: AF