អតីតកីឡាករ Spurs ម្នាក់ ត្រូវបានប្រកាសឱ្យសងប្រាក់ជំពាក់ថ្លៃភ្លើងជាង៧ម៉ឺនអឺរ៉ូ

អតីតកីឡាកររបស់ Tottenham​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Hotspur ម្នាក់កំពុងស្ថិតនៅក្នុងការតាមដានរបស់ក្រុមហ៊ុនភ្លើងអគ្គិសនី បន្ទាប់ពីកីឡាកររូបនេះ មិនបង់ថ្លៃភ្លើងជាទឹកប្រាក់ប្រមាណ៧០,០០០អឺរ៉ូ ពេលប្រកបអាជីពនៅអង់គ្លេស។

យោងតាមប្រភពពីសារព័ត៌មាន The​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Sun បានឱ្យដឹងថា កីឡាកររូបនោះ បានជំពាក់ប្រាក់ អាផាតមិន Mayfair ដែលគេបានរស់នៅ ៤លានអឺរ៉ូ។

ក្រុមហ៊ុនអគ្គិសនី Yu​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Energy កំពុងប្រកាសស្វែងរក Moussa Sissoko ដើម្បីដោះស្រាយបំណុល ពីការប្រើប្រាស់ភ្លើងអគ្គិសនីពេលលេងឱ្យក្លិប Spurs និង Watford ជាទឹកប្រាក់ ៧ម៉ឺនអឺរ៉ូ។

ខ្សែបម្រើរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានត្រលប់ទៅរស់នៅបារាំងវិញ នៅដើមរដូវកាល ដោយទទួលបានប្រាក់ឈ្នួលប្រមាណ៩២,០០០អឺរ៉ូក្នុងមួយខែ ហើយក្រុមហ៊ុនអគ្គសនីបានទាមទារឱ្យគេសងប្រាក់ដែលត្រូវបង់ ទោះបីជាពេលនេះគេនៅប្រទេសបារាំងក៏ដោយ។

ហើយក្រុមហ៊ុននេះត្រៀមដាក់បណ្ដឹងទៅតុលាការ ដើម្បីឱ្យ Sissoko​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចេញមុខដោះស្រាយចំពោះទឹកប្រាក់ដែលគេបានជំពាក់នោះ៕

ប្រភព៖ Be Soccer