ជើងចាស់ Keown សារភាពថាលោកចង់ឃើញតារាឆ្នើមរបស់ Spurs រូបនេះ ផ្ទេរមកលេងឱ្យ Arsenal

ថ្វី​ត្បិត​តែ​ជា​វីរបុរស​របស់​ក្រុម​កាំ​ភ្លើង​ធំ​ Arsenal ក្តី​ ប៉ុន្តែ​លោក​ Martin Keown បាន​សារភាព​ត្រង់ៗ​ថា​ លោក​នឹង​ពេញ​ចិត្ត​ ក្នុង​ការ​ឃើញ​តារា​ឆ្នើម​របស់​ក្រុម​គូ​ប្រ​ជែង​ Tottenham Hotspur រូប​នេះ​ ផ្ទេរ​មក​កាន់​ទឹក​ដី​ Emirates ជំនួស​វិញ​ ។

Martin Keown

ជាក់ស្តែង កីឡាករដែលលោក Keown ចង់សំដៅលើនោះ គឺខ្សែបម្រើ Pierre-Emile Hojbjerg ខណ:រូបគេបានផ្ទេរទៅចូលរួមជាមួយ Spurs នៅក្នុងឆ្នាំ ២០២០ ពីក្រុម Southampton ។ ហើយថ្មីៗនេះ កីឡាករសញ្ជាតិដាណឺម៉ាក កំពុងមានភាពរីកចម្រើនខ្លាំង និងថែមទាំងបានក្លាយជាកីឡាករសំខាន់បំផុតមួយ សម្រាប់ក្រុមរបស់លោក Conte ថែមទៀតផង ។

ទន្ទឹមនឹងការបង្ហាញសមត្ថភាពដ៏ល្អបែបនេះ លោក Keown បានបង្ហាញថាលោកពិតជាមានភាពសោកស្តាយ ដែលអតីតក្លិប Arsenal របស់ខ្លួន មិនបានចុះហត្ថលេខានាំយករូបគេមក បើទោះបី កាលពីពេលមុន ក្លិបធ្លាប់បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយខ្សែបម្រើរូបនេះក៏ដោយ ។

លើសពីនេះ លោក Keown បាននិយាយប្រាប់ទៅកាន់ BBC ថា ៖ កាត់ជាកីឡាករម្នាក់ ដែលខ្ញុំចង់ឱ្យមកលេងនៅ Arsenal ព្រោះខ្ញុំចូលចិត្តរបៀបលេងរបស់គាត់ខ្លាំងណាស់ ហើយខ្ញុំពេញចិត្តនូវអ្វីដែលគាត់បាននាំយកមកនៅលើទីលាន

ប្រភព: Caughtoffside