គ្រូធំ Potter សរសើរកូនក្រុម Chelsea រូបនេះ ថាលេងបានល្អបំផុត ទោះបីចាញ់ Man City ក្តី

ក្រុម​តោ​ខៀវ​ Chelsea ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ Carabao Cup ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​រង​បរាជ័យ​ នៅ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ Manchester City ដោយ​លទ្ធផល​ ២០ កាល​ពី​យប់​មិញ​ ។​

Graham Potter

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមតោខៀវ លោក Graham Potter នៅតែបានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ទៅលើកីឡាករវ័យក្មេង Lewis Hall ថាបានបង្ហាញគុណផលលេងដ៏អស្ចារ្យមួយ នៅពេលគេទទួលបានឱកាសចូលរួមជាមួយឈុតធំរបស់ក្រុមជាលើកទី ២ នៅឯកីឡដ្ឋាន Etihad

ដោយឡែក នៅក្រោយចប់ការប្រកួតនោះ លោក Potter បាននិយាយប្រាប់ Sky Sport អំពី Hall ថា ៖ គាត់ធ្វើបានយ៉ាងល្អ ជាមួយនឹងការបង្ហាញគុណផលដ៏អស្ចារ្យ គួបផ្សំជាមួយគុណភាពដ៏ខ្ពស់។ អ្នកអាចមើលឃើញអំពីការខិតខំប្រឹងប្រែងរបស់គាត់ និងជាកីឡាករដែលមានទំនួលខុសត្រូវខ្ពស់

គ្រូបង្វឹករូបនេះ បានបន្ថែមទៀតថា ៖ ការទាត់បាល់ចូលទី គឺជារឿងដ៏ពិបាកបំផុត ដូច្នេះហើយវាជាអ្វីដែលគាត់មិនអាចធ្វើបាននៅថ្ងៃនេះ ប៉ុន្តែអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើលើទីលាន គឺពិតជាអស្ចារ្យខ្លាំងណាស់ ” ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលែងមានឱកាសឡើងទៅជុំបន្ទាប់ពាន Carabao Cup នេះ ក្រុម Chelsea និងត្រូវបន្តធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Newcastle ដើម្បីពានរង្វាន់ Premier League នាថ្ងៃសៅរ៍ខាងមុខ ដែលជាប្រកួតលើកចុងក្រោយ មុនព្រឹត្តិការណ៍ World Cup មកដល់ ៕

ប្រភព: Metro