Gary Neville ​ថា​កីឡាករ​អង់គ្លេស ២ រូប​នេះ បើ​នៅ​អាល្លឺម៉ង់/បារាំង ម្ល៉េះ​ជាប់​ជម្រើស​ដំបូង​ហើយ

អ្នកចាត់ការ​ជម្រើស​ជាតិ​អង់គ្លេស លោក Gareth Southgate ហាក់​បាន​មើល​រំលង​កីឡាករ ២ រូប នៅ​តំបន់​ការពារ និង​បម្រើ ហើយ​តាម​ការ​ជឿជាក់​របស់ Gary Neville ជា​អ្នក​វិភាគ​មួយ​​រូប ជឿជាក់​ថា បើ​ទៅ​កាន់​ជម្រើស​ជាតិ​ដទៃ ម្ល៉េះ​នឹង​បាន​ជាប់​ជម្រើស​ដំបូង​ហើយ មិន​អង្គុយ​បម្រុង​នោះ​ឡើយ។

Southgate

នោះ​គឺ​ការពារ​ស្លាប Trent Alexander-Arnold និង​បម្រើ​ Phil Foden ពួក​គេ​អង្គុយ​បម្រុង​ពេញ​ម៉ោង នៅ​ប្រកួត​ស្មើ ០-០ ទល់​សហរដ្ឋអាមេរិក​កាល​ពី​យប់មិញ។ តាម​ការ​លើក​ឡើង​របស់​លោក Neville៖ “ខ្ញុំ​យល់​ថា Southgate ធ្វើ​បាន​ល្អ​ណាស់ គឺ​ល្អ​ជាង​គេ​ហើយ​តាំង​ពី​ជំនាន់ Sir Alf Ramsey តែ​សារ​នេះ យើង​បាន​មើល​រំលង​កីឡាករ​មាន​ទេពកោសល្យ ដូច​ Trent Alexander-Arnold និង Phil Foden”។

លោក​បន្ត​ថា៖ “ពួក​គេ​ជា​កីឡាករ​លំដាប់ World class តែ​ការ​ដែល​អង្គុយ​បម្រុង​មិន​បាន​ងើប​ចេញ​មក​លេង​សោះ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខក.ចិត្ត​បំផុត​ហើយ នេះ​បើ​នៅ​ជាតិសាសន៍​ដទៃ​ដូច​អេស្ប៉ាញ ប្រេស៊ីល ឬ​បារាំង ប្រាកដ​ណាស់​នឹង​បាន​ជាប់​ជម្រើស​ដំបូង​មិន​ខាន”។

Neville
អង់គ្លេស

“ខ្ញុំ​យល់​គួរសម​ដែរ បើ​យើង​មើល​ការ​ការពារ​របស់ Alexander-Arnold កន្លង​មក តែ​នៅ​ប្រកួត​សារ​នេះ ដែល​ក្រុម​យើង​ខ្វះ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​ឱកាស ម្ល៉េះ​ហើយ​គេ​គួរ​តែ​ទទួល​បាន​ឱកាស​ចូលរួម”។ គួរ​ឲ្យ​ដឹង​ដែរ​ថា អង់គ្លេស​បន្ត​ឈរ​លេខ ១ ក្នុង​ពូល B មាន ៤ ពិន្ទុ នាំ​មុខ​លើ​អ៊ីរ៉ង់​មាន ៣ ពិន្ទុ សហរដ្ឋអាមេរិក ២ ពិន្ទុ និង​វែល ១ ពិន្ទុ៕

ប្រភព៖ Metro