ទើបចាប់ផ្ដើមមួយសប្ដាហ៍ គ្រូធំ Xavi មើលឃើញក្រុមដែលលេងបានល្អបំផុតនៅ World Cup 2022

ស្របពេលដែលកីឡាកររបស់ Barcelona​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាគច្រើនកំពុងកាតព្វកិច្ចនៅក្រុមជម្រើសជាតិ គ្រូបង្វឹក Xavi មានពេលទំនេរពីការដឹកនាំក្រុមប្រកួត ហើយឆ្លៀតពេលបង្ហាញទស្សនៈរបស់ខ្លួន ពាក់ព័ន្ធនឹងការប្រកួត​ FIFA World Cup នៅប្រទេសកាតារ។

មកទល់នឹងពេលនេះការប្រកួត World​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cup បានឈានដល់ជុំទី២នៃវគ្គចែកពូល ប៉ុន្ដែលោក Xavi សម្លឹងឃើញក្រុមដែលលេងបានល្អបំផុតនៅក្នុងព្រឹត្តិការណ៍នេះ។

លោក Xavi​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយថា៖ អេស្ប៉ាញជាក្រុមដែលលេងបានល្អបំផុត ប្រហែលជាដូចអង់គ្លេសក្នុងប្រកួតដំបូងរបស់ពួកគេ ប៉ុន្ដែអង់គ្លេស មិនអាចធ្វើបានល្អជាងការបញ្ចប់លទ្ធផលស្មើជាមួយអាមេរិក

អេស្ប៉ាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក្រុមមានកម្រិតខ្ពស់ជាងនាពេលនេះ។ ខ្ញុំក៏ចូលចិត្តក្រុមប្រេស៊ីល និងបារាំងផងដែរ ប៉ុន្ដែអេស្ប៉ាញបានបង្ហាញការត្រួតត្រា ដែលខ្ញុំមិនធ្លាប់ឃើញនៅក្នុងក្រុមដទៃ

ក្រុមដឹកនាំអេស្ប៉ាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដឹកនាំដោយលោក Luis Enrique នឹងជួបតតាំងជាមួយអាល្លឺម៉ង់ក្នុងជុំទី២នៃវគ្គចែកពូល ហើយពួកគេអាចធានាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើអាចយកបាន៣ពិន្ទុពីក្រុមរបស់លោក Hansi Flick ហើយលោកXavi គិតថាវានឹងក្លាយជាប្រកួតដ៏លំបាកមួយ។

អ្នកចាត់ការរបស់ Barcelona​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបន្ដថា៖ អេស្ប៉ាញត្រូវតែបង្ហាញពីលក្ខណៈដែលពួកគេមានក្នុងប្រកួតដំបូង។ វានឹងក្លាយជាការប្រកួតដ៏តានតឹង, ក្រុមទាំងពីរចង់បានបាល់មកគ្រប់គ្រង។ វានឹងក្លាយជាសង្គ្រា.មដ៏សំខាន់ ប៉ុន្ដែអាល្លឺម៉ង់ ចាប់ផ្ដើមមានសម្ពាធច្រើនជាងអេស្ប៉ាញ

ប្រភព៖ Football Espana