Shearer ចង់ឱ្យកីឡាករឆ្នើមអង់គ្លេសមួយរូបសម្រាក ពេលប្រកួតទល់វេលស៍

គ្រូបង្គោល Gareth​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Southgate គួរតែអនុញ្ញាតសមាជិកសំខាន់មួយរូប សម្រាកក្នុងការប្រកួតចុងក្រោយទល់នឹងក្រុមជម្រើសជាតិវេលស៍ នេះបើយោងតាមការលើកឡើងរបស់អតីតប្រធានក្រុមអង់គ្លេស លោក Alan Shearer

ខ្សែប្រយុទ្ធឆ្នើម Harry​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Kane ឈ្នះពានស្បែកជើងមាសកាលពី World Cup 2018 ដោយរកគ្រាប់បាល់បាន៦គ្រាប់ ក្នុងព្រឹត្តិការណ៍នោះ ហើយក្លាយជាកីឡាករអង់គ្លេសដំបូង ដែលបានកាន់ពាននេះ បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Gary Lineker​ ដែលធ្លាប់ឈ្នះមុននោះ៣២ឆ្នាំ។

ប្រធានក្រុមតោកំណាចអង់គ្លេស Kane​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមានការស៊ុតចំគោលដៅសូម្បីម្ដង ក្នុងជំនួបទល់នឹងអ៊ីរ៉ង់ ដែលពួកគេទទួលបានជ័យជម្នះ ៦-២ ហើយបន្ដគ្មានគ្រាប់បាល់ទល់នឹងអាមេរិក។

ហើយលោក Shearer យល់ឃើញថា ខ្សែប្រយុទ្ធ Collum​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Wilson របស់ Newcastle គួរលេងក្នុងជម្រើសដំបូងជំនួស Kane ទល់នឹងវេលស៍នាថ្ងៃអង្គារ ដើម្បីជួយបង្កើនលទ្ធភាពដល់ក្រុមរបស់លោក Southgate ដើម្បីអាចឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

លោក Shearer​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាននិយាយថា៖ ខ្ញុំមិនមានក្ដីបារម្ភចំពោះស្ថិតិនោះទេ, ព្រោះយើងដឹងពីអ្នកផ្ដល់តំណែងសម្រាប់ Harry លេងនៅក្នុងក្រុមអង់គ្លេសនេះ បើទោះបីជាគេមិនអាចរកគ្រាប់បាល់ដោយខ្លួនក៏ដោយ។ ប៉ុន្ដែពេលមើលគេលេងទល់នឹងអាមេរិក វាបង្ហាញអ្វីម្យ៉ាងដែលពុំសូវល្អ

គេប្រឈមនឹងក្ដីបារម្ភចំពោះជង្គង់របស់គេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុនពេលប្រកួតទល់អាមេរិក ប៉ុន្ដែបន្ទាប់ពីបានរួមចំណែកដ៏ធំ ក្នុងការប្រកួតទល់អ៊ីរ៉ង់ ជាមួយនឹងការបញ្ជូនពីរគ្រាប់ គេមើលទៅហត់នឿយ និងឈឺជើង

វាអាចជាពេលត្រូវគិតពីការធ្វើឱ្យគេប្រសើរឡើងវិញ សម្រាប់ការប្រកួតវគ្គ knockout​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយខ្ញុំមានអារម្មណ៍ថា Callum Wilson គួរតែលេងទល់នឹងវេលស៍ជំនួសវិញ

ប្រភព៖ Live Score