ជើងចាស់ Souness ថាកីឡាករម្នាក់នេះគ្មានឈ្មោះក្នុងក្រុមបារាំងទេ បើ Benzema មិនមានបញ្ហា

អ្នកវិភាគបាល់ទាត់លោក Graeme​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Souness បានលើកឡើងថា សមាជិកម្នាក់នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិបារាំង មានសំណាងដែលមានឈ្មោះក្នុងបញ្ជីប្រកួត នោះដោយសារតែអវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Karim Benzema

លោក Souness បាននិយាយសំដៅទៅលើខ្សែប្រយុទ្ធ Olivier​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Giroud ដែលតែងបង្ហាញវត្តមានក្នុងការប្រកួតសម្រាប់ក្រុមដឹកនាំដោយលោក Didier Deschamps បើទោះបីជាប្រកួតភាគច្រើន គេមិនមានគ្រាប់បាល់ក៏ដោយ។

អតីតកីឡាករជម្រើសជាតិស្កុតឡែនរូបនេះ បាននិយាយថា៖ ខ្ញុំមិនមែនជាអ្នកគាំទ្ររបស់គេទេ។ ៧ប្រកួតនៅ World​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cup កន្លងមក នៅក្នុងក្រុមដែលឈ្នះ ហើយគេមិនមានការស៊ុតចំគោលដៅសូម្បីម្ដង។ នៅពេលដែលអ្នកនិយាយរំឭកឈ្មោះគេក្នុងកម្រិតជាមួយ Thierry Henry សូមទោស! ខ្ញុំអាចនិយាយថា កំណត់ត្រារបស់គេកើតឡើងនៅក្នុងហេតុផលតែមួយគត់គឺ Benzema បានខកខានជាយូរ ដោយសាររឿងចម្រូងចម្រាស់ដែលគេជាប់ពាក់ព័ន្ធ

“Benzema​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាអ្នកកាន់ពាន Ballon d’Or បច្ចុប្បន្ន នឹងខកខានជួយក្រុមបារាំងក្នុងព្រឹត្តិការណ៍នេះ។ Benzema ជាកីឡាករកម្រិតផ្សេងដាច់ដោយឡែក។ ខ្ញុំមិនគិតថា គេ(Giroud) ត្រូវបានមើលឃើញក្នុងបញ្ជី World Cup នោះទេ ប្រសិនបើ Benzema អាចលេងបាន។ គេមានសំណាងខ្លះៗនៅក្នុងអាជីពរបស់ខ្លួន

អ្វីដែលលោក Souness​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើកឡើង បន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកដែល Giroud តាមស្មើកំណត់ត្រាគ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធ Thierry Henry ជូនក្រុមជម្រើសជាតិបារាំង ក្រោយរកបានពីរគ្រាប់ទល់នឹងអូស្ដ្រាលីក្នុងប្រកួតបើកឆាក World Cup 2022។

ពេលនេះក្រុមការពារតំណែងជើងឯក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធានាកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នា ដោយយប់មិញបានឈ្នះដាណឺម៉ាក ២-១។

ទោះមិនមានគ្រាប់បាល់នៅក្នុងប្រកួតនេះ ប៉ុន្ដែខ្សែប្រយុទ្ធរបស់ AC​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Milan រំពឹងថាអាចនឹងត្រលប់មកមានឈ្មោះក្នុងបញ្ជីគ្រាប់បាល់ជាថ្មី ក្នុងជំនួបទល់នឹងទុយនីស៊ី នាថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ៕

ប្រភព៖ Live Score