Real Madrid ​ត្រៀម​កញ្ចប់​ធំ ៧០ លាន​អឺរ៉ូ ចង់​បាន​គោលដៅ​នៅ​លីគ​អ៊ីតាលី​រូប​នេះ

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti ហាក់​ចង់​ពង្រឹង​បន្ថែម​នៅ​តំបន់​បម្រើ ហើយយ​មើល​ឃើញ​កីឡាករ​មាន​ជំនាញ​ស្រាប់​នៅ​ឯ​លីគ​អ៊ីតាលី Serie A ដោយ​បាន​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​ដល់ ៧០ លាន​អឺរ៉ូ​ឯ​ណោះ។

Ancelotti

នោះ​គឺ​កីឡាករ​របស់​ក្លឹប Lazio ខ្សែ​បម្រើ Sergej Milinkovic-Savic ដែល​តាម​ដឹង​គឺ​ក្លឹប​ស្តេច​ស Madrid ធ្លាប់​ចង់​បាន​តាំង​ពី ជំនាន់​គ្រូ​ចាស់ Zinedine Zidane នៅ​ដឹកនាំ​ម្ល៉េះ។ ឥឡូវ​ Real ក៏​ចង់​បាន​ជា​ថ្មី ដ្បិត​កីឡាករ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​អាណាព្យាបាល​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។

តាម​របាយការណ៍ BeSoccer ចុះ​ផ្សាយ ក្លឹប​កំពុង​រៀបចំ​ជជែក និង​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​ម្តង​ទៀត​ហើយ ដ្បិត​អី​ប្រធាន​ក្លឹប លោក Florentino Perez ក៏​បាន​ព្រម​បើក​ភ្លើង​ខៀវ​ផង​ដែរ។ កីឡាករ​សញ្ជាតិ​ស៊ែប៊ី រាប់​ថា​ល្អ​គ្រប់គ្រាន់ នឹង​អាច​មក​ជំនួស​តំណែង Toni Kroos ឬ Luka Modric នា​ពេល​ខាង​មុខ​បាន។

Milinkovic-Savic
Milinkovic-Savic

ស្ថិតិ ២៥ ប្រកួត​រដូវ​កាល​នេះ Milinkovic-Savic ក៏​រក​បាន ៦ គ្រាប់​និង Assist ៧ លើក​ផង​ដែរ ហើយ​នៅ​កាតារ ក្រុម​កំពុង​ប្រជែង​ជាមួយ​ជម្រើស​ជាតិ​ដទៃ ដើម្បី​បាន​ទៅ​វគ្គ ១៦ ក្រុម World Cup។ បើ​ផ្លាស់​ទៅ​ក្របខ័ណ្ឌ La Liga នោះ​រាប់​ជា​បទពិសោធន៍​ថ្មី​សន្លាង ដ្បិត​កន្លង​មក​ធ្លាប់​តែ​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​ស៊ែប៊ី បែលហ្សិក និង​អ៊ីតាលី​ប៉ុណ្ណោះ៕

ប្រភព៖ BeSoccer