Bernardeschi ពន្យល់​ហេតុផល​នេះ ដែល​អ៊ីតាលី​គួរ​បាន​កៅអី World Cup ស្វ័យប្រវត្តិ

កីឡាករ​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី និង​ក្លឹប​ FC Toronto គឺ Federico Bernardeschi បាន​ប្រាប់​មូលហេតុ​ដែល​ជម្រើស​ជាតិ​ខ្លួន គួរ​ត្រូវ​បាន FIFA ផ្តល់​កៅអី​ឲ្យ​ស្វ័យប្រវត្តិ​សម្រាប់​ព្រឹត្តិការណ៍ World Cup 2022 ដ្បិត​បើ​ការ​លេង​វគ្គ​ជម្រុះ​បឋម មិន​ទទួល​បាន​កៅអី​ក៏​ពិត​មែន។

Bernardeschi

យើង​រំឭក​ទៅ​ការ​លេង​របស់​អ៊ីតាលី ដែល​ខកខាន​ចាប់​យក​ឱកាស​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់ ក្រោយ​ចាញ់​ម៉ាសេដូនី​ខាង​ជើង ជួន​ពេល​មុន​នោះ អ៊ីតាលី​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Euro 2020។ យ៉ាង​ណា​ក្រុម​ឈ្នះ​ជើង​ឯក WC ៤ សម័យ​កាល ពិត​ជា​មាន​ការ​សោកស្តាយ ព្រោះ​នេះ​មិន​បាន​មក​លេង WC នៅ ២ សម័យ​កាល​ចុងក្រោយ ២០១៨ និង ២០២២ បន្ទាប់​មិន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ។

តាម​ការ​លើក​ឡើង​របស់ Bernardeschi បាន​ឲ្យ​ដឹង​ថា៖ “វា​ឈឺ.ជាប់​ពិត​មែន យើង​សក្តិសម​នឹង​ទទួល​បាន​កៅអី​ទៅ​លេង​នៅ World Cup ព្រោះ​យើង​ជា​ជម្រើស​ជាតិ​ឈ្នះ​ពាន​រង្វាន់ ៤ សម័យ​កាល ហើយ​កន្លង​ទៅ​ក៏​ឈ្នះ​ពាន​ប្រចាំ​ទ្វីប ម្ល៉េះ​គួរ​តែ​ទទួល​បាន​កៅអី​ឡើង​ទៅ​តែ​ម្តង”។

អ៊ីតាលី
អ៊ីតាលី

លោក​បន្ត៖ “គ្រាន់​គិត​ថា​ខ្ញុំ​ជា​ម្ចាស់​ជើង​ឯក​អឺរ៉ុប តែ​មិន​ធ្លាប់​បាន​លេង​ World Cup ស្តាប់​ទៅ​ពិត​ជា​ពិបា.ក​នឹង​ទទួល​យក​ណាស់”។ រំឭក​ឲ្យ​ដឹង​ថា ជម្រើស​ជាតិ​អ៊ីតាលី បាន​ឈ្នះ​ពាន World Cup ឆ្នាំ ១៩៣៤, ៣៨, ៨២ និង​ឆ្នាំ ២០០៦ ខណៈ​ពាន​អឺរ៉ុប European Championship ឈ្នះ​ឆ្នាំ ១៩៦៨ និង ២០២១៕

ប្រភព៖ SportBible