Alan Shearer ថា​កីឡាករ​បារាំង​រូប​នេះ​ល្អ​មួយ​ចប់ រក​ចន្លោះ​ខ្វះខាត​អត់​ឃើញ​ទេ

ក្រុម​មាន់​គក​បារាំង ជា​ជម្រើស​ជាតិ​ដំបូង​នៅ World Cup ដែល​បាន​ធានា​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ បន្ទាប់​ការ​យក​ឈ្នះ​ពីរ​ប្រកួត​ជាប់​ទៅ​លើ​អូស្រ្តាលី និង​ដាណឺម៉ាក​ថែម​ទៀត​កាល​ពី​យប់មិញ។ ប្រកួត​បន្ទាប់​របស់​ពួក​គេ រំឭក​ឲ្យ​គ្នា​យើង​ដឹង គឺ​ត្រូវ​ប៉ះ​ក្រុម​បាត​ពូល​ទុយណេស៊ី។

Shearer

ទោះ​ជា​យ៉ាង​ណា​ក្រឡេក​ទៅ​ប្រកួត​នៅ​យប់មិញ ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Didier Deschamps ពិត​ជា​ធ្វើ​បាន​ល្អ តាម​រយៈ​ការ​យក​ឈ្នះ​ ២-០ ទៅ​លើ​ដាណឺម៉ាក ហើយ​ក៏​មាន​គ្រាប់​បាល់​របស់​យុវជន​ឆ្នើម Kylian Mbappe ផង​ដែរ។ តាម​ទម្រង់​លេង​នោះ​សោត អតីត​ជើង​ចាស់​លោក Alan Shearer ក៏​បាន​មើល​ឃើញ​ថា យុវជន​របស់​ក្លឹប PSG ពិត​ជា​មិន​មាន​ចន្លោះ​ប្រហោង​អ្វី​ឡើយ​នៅ​ព្រឹត្តិការណ៍​សារ​នេះ។

លោក Shearer ប្រាប់​ទៅ​ប៉ុស្តិ៍ BBC Radio 5 Live យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​មើល​អត់​ឃើញ​ចំណុច​ខ្សោយ​របស់ Kylian Mbappe ក្នុង​ការ​ប្រកួត​ទេ ខ្ញុំ​និយាយ​តាំង​ពី​ដើម​ហើយ គេ​ជា​កីឡាករ​មាន​ទេពកោសល្យ គេ​ជា​តារា​ឆ្នើម​លំដាប់​កំពូល​មួយ​រូប”។

Mbappe
Mbappe

លោក​បន្ត៖ “អ្នក​ចង់​បាន​អី ចង់​បាន​ការ​ប៉ះ តិចនិក ជើង​ឆ្វេង ជើង​ស្តាំ ការ​រត់ សមត្ថភាព​បញ្ចប់​ទី គ្រាប់​បាល់​របៀប​ម៉េច​ក៏​គេ​ធ្វើ​បាន​ដែរ នេះ​អត់​មាន​ចំណុច​ខ្សោយ​ឡើយ និយាយ​ទៅ Mbappe ពិត​ជា​អស្ចារ្យ ជក់ចិត្ត​នឹង​មើល​ការ​លេង​របស់​គេ ជា​ពិសេស​ក្នុង​ប្រអប់​គ្រោះថ្នាក់​ឲ្យ​បារាំង”៕

ប្រភព៖ BBC