មិនមែន​អាហ្សង់ទីន​ឬ​បារាំង តែ Grealish ថា​ជម្រើស​ជាតិ​នេះ គួរ​ឲ្យ​ខ្លា.ច​ជាង​គេ​នៅ World Cup

ជម្រើស​ជាតិ​អង់គ្លេស ដ្បិត​បើ​នាំ​មុខ​មាន ៤ ពិន្ទុ​នៅ​ក្នុង​ពូល B តែ​ក៏​មិន​ទាន់​ធានា ១០០ ភាគរយ​ដែរ ថា​នឹង​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់ ដ្បិត​អី​ការ​ប្រកួត​ក្នុង​ពូល​សល់ ១ ជុំ​ទៀត ម្ល៉េះ​លទ្ធផល​នឹង​អាច​ប្រែប្រួល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណា​មួយ​ក៏​ថា​បាន។

Grealish
អាហ្សង់ទីន

ងាក​មក Jack Grealish ជា​តារា​ឆ្នើម​មួយ​រូប ក្រោម​ការ​ដឹកនាំ​របស់​លោក Gareth Southgate បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ជម្រើស​ជាតិ​ដែល​គួរ​ឲ្យ​ខ្លា.ច​ជាង​គេ​នៅ World Cup 2022 នេះ តែ​មិនមែន​ជា​អាហ្សង់ទីន, ព័រទុយហ្គាល់ ឬ​បារាំង​ជា​ក្រុម​បាន​ឡើង​ដំបូង​គេ​អ្វី​ឡើយ។

ផ្ទុយ​ទៅ​វិញ​គឺ​ជា​ប្រេស៊ីល ដែល​ក្រុម​ដឹកនាំ​ដោយ​លោក Tite ត្រៀម​ត្រូវ​ប៉ះ​ស្វីស​នៅ​រាត្រី​នេះ ហើយ​បើ​ឈ្នះ​ក៏​នឹង​បាន​ឡើង ១០០ ភាគរយ​ទៅ​កាន់​វគ្គ​បន្ទាប់។ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Man City និយាយ​ប្រាប់​ប៉ុស្តិ៍ talkSPORT៖ “ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​ទាំង​អស់​និយាយ​ស្មោះត្រង់​ទៅ ព្រោះ​យើង​មាន​អេក្រង់​បង្ហាញ​ការ​ទស្សនា​គ្រប់​កន្លែង​នៅ​សណ្ឋាគារ ម្ល៉េះ​យើង​មាន​ភាព​រីករាយ​ជា​រៀងរាល់​ថ្ងៃ”។

ប្រេស៊ីល

លោក​បន្ត៖ “ខ្ញុំ​ក៏​មើល Messi លេង​ទល់​ម៊ិកស៊ីកូ ដែល​ពិត​ជា​អស្ចារ្យ ដូច​គ្នា​នឹង Mbappe ធ្វើ​បាន​ឲ្យ​បារាំង និយាយ​ទៅ​មាន​ក្រុម​ល្អ​ច្រើន​ណាស់ តែ​បើ​សួរ​ក្រុម​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត អាច​ថា​ជា​ការ​គំរា.ម​ខ្លាំង​បំផុត គឺ​ជា​ប្រេស៊ីល”៕

ប្រភព៖ Metro