Tite ពោលបែបនេះ ចំពោះអនាគតរបស់ខ្លួន ក្រោយក្រុមប្រេស៊ីលធ្លាក់ចេញពី World Cup

លោក Tite​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានលើកឡើងសារជាថ្មី ចំពោះគម្រោងក្នុងការចាកចេញពីតំណែងគ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីបានជ្រុះចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ World Cup 2022។

ក្រុមសាំបាប្រេស៊ីល បានបរាជ័យទល់នឹងក្រូអាត ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី បន្ទាប់ពីលេង១២០នាទី ជាមួយលទ្ធផលស្មើគ្នា ១-១។ ខ្សែប្រយុទ្ធឆ្នើម Neymar​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រកគ្រាប់បាល់នាំមុខសម្រាប់ក្រុមលោក Tite មុនពេលចប់ម៉ោងបន្ថែម១៥នាទីលើកទី១ ប៉ុន្ដែត្រូវបានក្រូអាតតាមស្មើវិញ ដោយកីឡាករ Bruno Petkovic នៅក្នុងម៉ោងបន្ថែមលើកទី២។

Rodrygo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង Marquinhos បានបរាជ័យក្នុងការស៊ុតបាល់១១ម៉ែត្រ ខណៈក្រុមក្រូអាត ស៊ុតចូលទីបានសម្រេចទាំង៤គ្រាប់ ដែលនាំឱ្យពួកគេមានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ជាថ្មី។

សម្រាប់បរាជ័យនេះ​មានន័យថា ក្រុមប្រេស៊ីលបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ World​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cup ពីរលើកជាប់គ្នា ក្រោមការដឹកនាំដោយលោក Tite ប៉ុន្ដែលោកបានអះអាងថា នឹងមិនមានការផ្លាស់ប្ដូរចំពោះការសម្រេចចិត្តអនាគតរបស់លោកនោះឡើយ។

គ្រូបង្គោលក្រុមប្រេស៊ីលរូបនេះ បាននិយាយថា៖ តាមពិតទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាគឺពិតជាពិបាកខ្លាំងណាស់ ប៉ុន្ដែវាជាភាពទាល់ច្រកសម្រាប់ខ្ញុំនៅពេលនេះ ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល។

ខ្ញុំគិតថាដំណើរនេះបានបញ្ចប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយខ្ញុំបាននិយាយបែបនេះ តាំងពីជាងពាក់កណ្ដាលឆ្នាំមុនមកម្ល៉េះ។ ខ្ញុំគោរពសម្ដីខ្លួនឯង យើងមិនចាំបាច់ធ្វើដ្រាម៉ាចំពោះរឿងនេះទេ។ ខ្ញុំធ្លាប់បាននិយាយនៅពេលនោះដែរថា មានអ្នកជំនាញអាជីពដ៏អស្ចារ្យ ដែលអាចជំនួសខ្ញុំបាន

ប្រភព៖ Live Score