Roy Keane ចុចយកឈ្មោះក្រុមមួយនេះ ថានឹងឈ្នះពាន World Cup រវាងអាហ្សង់ទីន-ប្រេស៊ីល

ថ្មីៗ​នេះ​ អតីត​កីឡាករ​ លោក​ Roy Keane បាន​បង្ហាញ​ប្រាប់​ពី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​មួយ​ ដែល​ខ្លួន​យល់​ឃើញ​ថា​ នឹង​មាន​ភាគ​រយ​ច្រើន​ជាង​ ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ World Cup ឆ្នាំ​ ២០២២ នេះ​ នៅ​មុន​ពេល​ការ​ប្រកួត​រវាង​ក្រុម​អាហ្សង់​ទីន​ និង​បារាំង​ នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ នា​យប់​ថ្ងៃ​អាទិត្យ​ខាង​មុខ​ ។

Roy Keane  

ជាក់ស្តែង បារាំង កំពុងសម្លឹងរកមើលឱកាស ដើម្បីអាចក្លាយជាក្រុមជម្រើសជាតិដំបូង ដែលអាចរក្សាតំណែងជើងឯករបស់ខ្លួន ២ លើកជាប់គ្នា ក្នុងរយ:ពេល ៦០ ឆ្នាំចុងក្រោយ បន្ទាប់ពីបានយកឈ្នះទៅលើក្រុមម៉ារ៉ុក អង់គ្លេស និង​ប៉ូឡូញ នៅ​វគ្គ​ជម្រុះ​ ក្នុង​ប្រទេស​កាតា។

ដោយឡែកសម្រាប់អាហ្សង់ទីនវិញ ក៏កំពុងរក្សាក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឈ្នះពានរង្វាន់ World Cup ជាលើកដំបូងផងដែរ ក្រោយខកខាអស់រយ:ពេលជាច្រើនឆ្នាំមកហើយនោះ បន្ទាប់ពីបានឈ្នះទៅលើក្រុមក្រូអាត ហូឡង់ និងអូស្រ្តាលី ដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ។

ហើយយ៉ាងណាមិញ អតីតប្រធានក្រុមបិសាចក្រហម Man Utd លោក Keane បានបង្ហាញការជឿជាក់ថា វត្តមានរបស់ Messi នឹងធ្វើឱ្យអាហ្សង់ទីន ក្លាយជាក្រុមដែលមានភាគរយខ្ពស់ជាងបារាំងបន្តិច ដើម្បីសម្រេចក្តីសង្ឃឹមក្នុងការឈ្នះពាន នៅឆ្នាំនេះ ។

លើសពីនេះ លោក Keane បានប្រាប់ទៅកាន់ ITV Football ថា ៖ វានឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត។ ប៉ុន្តែ អាហ្សង់ទីន ហាក់ជាក្រុមមានប្រៀបជាងបន្តិច ជាពិសេសថាមពលនៅក្នុងក្រុមនោះ និងវត្តមានរបស់ Messi នៅទីនោះផងដែរ

ប្រភព: Metro