កីឡាករបារាំងម្នាក់ថា មិនភ័យខ្លាច Messi ទេ ពេលជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup

កីឡាករមកពីក្រុមបាល់ទាត់ជម្រើសជាតិបារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយថា ក្រុមរបស់ពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងជាមួយ Lionel Messi សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ FIFA World Cup 2022 រវាងបារាំង និងអាហ្សង់ទីន នាថ្ងៃអាទិត្យខាងមុខ។

ក្រុមមាន់គកបារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាក្រុមការពារតំណែងជើងឯក បានត្រៀមជួបជាមួយក្រុមខ្លាំងមកពីឡាទីន ខណៈដែលតារាឆ្នើម Lionel Messi បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការឈ្នះពាន World Cup ​ជាលើកដំបូង។

ប៉ុន្ដែកីឡាករក្នុងក្រុមដឹកនាំដោយលោក Didier​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Deschamps មានទំនុកចិត្តថា ពួកគេនឹងរារាំងមិនឱ្យម្ចាស់ពាន Ballon d’Or រូបនេះបង្កការលំបាកដល់ក្រុមរបស់ពួកគេឡើយ។

ខ្សែការពារស្លាបឆ្វេង Theo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Hernandes បានថ្លែងប្រាប់ Rai Sport ថា៖ ការលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ២លើកជាប់គ្នា គឺជាពេលវេលាដ៏អស្ចារ្យ។ យើងនឹងប្រឹងប្រែងឱ្យបានខ្លាំង ដើម្បីឈ្នះវគ្គផ្ដាច់ព្រ័ត្រលើកនេះ។ យើងត្រូវតែគិតពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ

ខ្ញុំហត់នឿយ ប៉ុន្ដែវាពិតជាល្អណាស់ដែលអាចឈ្នះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cup។ ពេលនេះសូមសម្រាកសម្រាប់ថ្ងៃអាទិត្យ។ Messi មិនធ្វើឱ្យយើងភ័យខ្លាចនោះទេ, អាហ្សង់ទីន គឺជាក្រុមដែលអស្ចារ្យមួយ ប៉ុន្ដែយើងមានពេលពីរបីថ្ងៃដើម្បីធ្វើការងារនេះ

ប្រភព៖ Goal