Gallas ថា​កីឡាករ​ណា​មិន​ដឹង​ទេ តែ​ម្នាក់​នេះ នឹង​តាម​បំបែក​គ្រប់​កំណត់ត្រា Messi/Ronaldo

អតីត​ជើង​ចាស់​ក្លឹប​ Arsenal លោក William Gallas បាន​និយាយ​ដល់​ឈ្មោះ​កីឡាករ​វ័យ​ក្មេង លេង​តំណែង​ប្រយុទ្ធ ថា​ពេលវេលា​ត​ទៅ​មុខ នឹង​មាន​ការ​ប្តេជ្ញា​បំបែក​រាល់​កំណត់ត្រា​របស់​ Lionel Messi ក៏​ដូច​ជា Cristiano Ronaldo ជាក់​ជា​មិន​ខាន។

Gallas

នោះ​គឺ Kylian Mbappe ដែល​គ្រាប់​បាល់​របស់​គេ​នៅ​ក្លឹប បាន​រំកិល​ឡើង​ជា​បន្តបន្ទាប់ ដ្បិត​ពាន​ឯកត្តជន​ Ballon d’Or មិន​ទាន់​សម្រេច​នៅ​ឡើយ រួម​ទាំង​ពាន​រង្វាន់ UEFA Champions League ផង​ដែរ។ យ៉ាង​ណា​បើ​និយាយ​អំពី​ពាន World Cup គឺ​ត្រៀម​នឹង​ក្តោប​ឱកាស​ឈ្នះ​លើក​ទី ២ នៅ​យប់​ស្អែក​នេះ បើ​អាច​យក​ឈ្នះ​ទៅ​លើ​អាហ្សង់ទីន។

ងាក​មក Gallas និយាយ៖ “ខ្ញុំ​យល់​ឃើញ​ថា Kylian Mbappe អាច​ឈាន​ដល់​កម្រិត Messi និង Ronaldo គេ​នឹង​តែងតែ​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត ហើយ​នឹង​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​គេ​រៀង​រហូត​ទៅ ជា​ការ​ពិត Messi/Ronaldo គឺ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​គេ ហើយ​ Mbappe ផ្ទាល់​នឹង​ចង់​បំបែក​កំណត់ត្រា​ទាំង​អស់​នោះ”។

Messi/Ronaldo/Mbappe
Mbappe

លោក​បន្ត​ថា៖ “ពេល​អ្នក​មាន​កម្លាំង​កាយ​ចិត្ត​ច្បាស់លាស់ អ្នក​នឹង​មាន​ការ​ខិតខំ​ប្រឹងប្រែង​នៅ​រយៈ​កាល​យូរ ហើយ​ជាមួយ​សមត្ថភាព​ដែល Mbappe មាន ម្ល៉េះ​គេ​នឹង​អាច​បន្ត​រយៈ​ពេល​យូរ ហើយ​កាន់​តែ​កៀក​នឹង​លំដាប់​វីរបុរស​ទាំង​ពីរ គឺ Messi និង Ronaldo ជាក់​ជា​មិន​ខាន”៕

ប្រភព៖ Sportskeeda