សារព័ត៌មានបារាំង ដាក់បន្ទុកខ្លាំងលើកីឡាករមួយរូបនេះ ក្រោយបារាំងចាញ់នៅ World Cup

Angel​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ di Maria បានបង្ហាញភាពលេចធ្លោនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ FIFA World Cup ដោយការរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្ដែជាករណីផ្ទុយស្រលះសម្រាប់ Ousmane Dembele។ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Barcelona ជាចំណែកដ៏សំខាន់សម្រាប់ក្រុមបារាំងដឹកនាំដោយគ្រូបង្គោល Didier Deschamps នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ប៉ុន្ដែគេលេងមិនបានល្អនោះទេ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយត្រូវបានប្ដូរចេញមុនចប់វគ្គទី១។

ហើយសារព័ត៌មាននៅបារាំង​ បានចុះផ្សាយវាយប្រ.ហារចំៗទៅលើ អតីតយុវជនឆ្នើមរបស់ Borussia​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Dortmund រូបនេះ ដែលធ្វើឱ្យក្រុមមាន់គកបារាំង ខកឱកាសក្នុងការរក្សាតំណែងជើងឯក។

សារព័ត៌មាន L’Equipe​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានសរសេរថា រយៈពេល៤០នាទីរបស់ Dembele ពិតជាគួរឱ្យអា.ម៉ាស់ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ដោយបានបង្កកំហុសលើ Di Maria នៅក្នុងប្រអប់ ដែលនាំអាហ្សង់ទីន មានគ្រាប់បាល់នាំមុខ។

ដោយឡែក RMC​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Sport បានសរសេរថា គេស្ថិតនៅក្នងស្រមោលរបស់ខ្លួនឯង។ គេមានអារម្មណ៍ភ័យខ្លាចនៅពេលគ្រប់គ្រងបាល់។ ហើយវាពិតជាសមហេតុផល ដែលគេត្រូវបានជំនួសដោយ Kolo Muani។

ហើយអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិបារាំង យល់ឃើញថា Dembele​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្លាក់ចុះសមត្ថភាព នៅពេលដែលក្រុមជម្រើសជាតិបារាំង ត្រូវការរូបគេបំផុត៕

ប្រភព៖ Be Soccer