អាហ្សង់ទីនរំកិលមកលេខ២ ខណៈក្រុមធ្លាក់ក្នុងវគ្គ១/៤ផ្ដាច់ព្រ័ត្រ WC បន្ដឈរកំពូលតារាង FIFA Ranking

ជ័យជម្នះពាន FIFA​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ World Cup បានរុញឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងមួយកាំ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ប៉ុន្ដែពួកគេពុំទាន់អាចក្ដោបក្ដាប់តំណែងកំពូលតារាង បាននៅឡើយទេ។

ក្រុមពពកសអាហ្សង់ទីន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានយកឈ្នះបារាំង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ដោយបាល់១១ម៉ែត្រកាត់សេចក្ដី ក្រោយបញ្ចប់១២០នាទី ដោយលទ្ធផលស្មើគ្នា ៣-៣។

ប៉ុន្ដែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជាពួកគេទទួលបានសមិទ្ធផលដ៏ធំ ជាលើកដំបូង ក្រោយខកខានអស់រយៈពេល៣៦ឆ្នាំ ប៉ុន្ដែក្រុមមកពីអាមេរិកខាងត្បូងមួយនេះ នៅតែពុំទាន់អាចដណ្ដើមតំណែងកំពូលតារាង ចំណាត់ថ្នាក់ FIFA ពីក្រុមប្រេស៊ីលបាននៅឡើយ។

ក្រុមសាំបាប្រេស៊ីល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយការស៊ុតប៉េណាល់ទីកាត់សេចក្ដីទល់នឹងក្រូអាត ប៉ុន្ដែក្រុមដឹកនាំដោយលោក Tite នៅតែបញ្ចប់ឆ្នាំ២០២២ ក្នុងតំណែងកំពូលតារាង FIFA Rankings។

ដោយឡែកក្រុមជើងឯករងបារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំកិលឡើងមកលេខ៣ ស្របពេលដែលក្រុមបែលហ្ស៊ិក ដែលធ្លាក់ត្រឹមវគ្គចែកពូល World Cup ធ្លាក់ចុះពីរលេខទៅចំណាត់ថ្នាក់លេខ៤៕

ប្រភព៖ Live Score