មួយ​វឹប World Cup ចាយ​ពេល​មួយ​ខែ កីឡាករ ៥ រូប​នេះ ឡើង​តម្លៃ​ខ្លួន​កប់​ពពក

ជាមួយ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​នៅ​ព្រឹត្តិការណ៍​ខ្នាត​យក្ស​ដូច​ជា FIFA World Cup ក៏​ជា​ឱកាស​សម្រាប់​សម្ញែង​នូវ​ភាព​ខ្លាំង ទេពកោសល្យ​ពិត​ប្រាកដ ជា​ជំហាន​អាច​ឲ្យ​កីឡាករ​ទាំង​អស់​ឆ្ពោះ​ទៅ​រក​ចំណុច​ជោគជ័យ​បន្ទាប់ ពោល​អាច​ឡើង​ទាំង​តម្លៃ​ខ្លួន ទាំង​ប្រាក់​ឈ្នួល​ទទួល​បាន​ពី​អាជីព​ក្រោយ​នោះ។

ជាក់ស្តែង​តាម​របាយការណ៍​ពី Sportskeeda យើង​ធ្វើ​ការ​លើក​មក​បង្ហាញ​នូវ​កីឡាករ​ទាំង ៥ រូប ដែល​មាន​តម្លៃ​ខ្លួន​កើន​ឡើង​ខ្ពស់​ជាង​នរណា​ទាំង​អស់ នៅ​រយៈ​កាល​ក្រោយ​ចប់ World Cup ថ្មីថ្មោង ជា​រួម​ចាយ​ពេល​ត្រឹម​មួយ​ខែ​នៅ​ជម្រើស​ជាតិ គ្រប់​យ៉ាង​គឺ​ប្រែប្រួល ១៨០ ដឺក្រេ៖

៥) Azzedine Ounahi ជម្រើស​ជាតិ​ម៉ារ៉ុក ឡើង​ពី ៣,៧១ លាន មក​កាន់ ១៥,៩ លាន​ដុល្លារ

៤) Josko Gvardiol ជម្រើស​ជាតិ​ក្រូអាត ឡើង​ពី ៦៣,៧ លាន មក​កាន់ ៧៩,៦ លាន​ដុល្លារ

៣) Cody Gakpo ជម្រើស​ជាតិ​ហូឡង់ ឡើង​ពី ៤៧,៨ លាន មក​កាន់ ៦៣,៨ លាន​ដុល្លារ

២) Julian Alvarez ជម្រើស​ជាតិ​អាហ្សង់ទីន ឡើង​ពី ៣៤ លាន មក​កាន់ ៥៣,១ លាន​ដុល្លារ

១) Enzo Fernandes ជម្រើស​ជាតិ​អាហ្សង់ទីន ឡើង​ពី ៣៧,២ លាន មក​កាន់ ៥៨,៤ លាន​ដុល្លារ

ប្រភព៖ Sportskeeda