ក្លិបធំពីរនៅអង់គ្លេស​ ត្រៀមដណ្ដើម PSG យកកីឡាករ Inter មួយរូប

ខ្សែការពារកណ្ដាល Milan​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Skriniar របស់ក្លិលប Inter Milan ដែលជាកីឡាករគោលដៅក្លិប Paris Saint-Germain​ ចង់បាន ពេលនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំពីរនៅអង់គ្លេស គឺ Tottenham Hotspur និង Liverpool។

Skriniar​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានចូលរួមក្លិប Inter Milan ក្នុងរដូវក្ដៅឆ្នាំ ២០១៧ ពីក្លិប Sampdoria ហើយបានជួយពួកគេឈ្នះជើងឯក Serie A ប៉ុន្ដែពេលនេះ គេបានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រាជាមួយក្លិបអ៊ីតាលី ខណៈដែលក្លិប PSG រំពឹងថាអាចយករូបគេទៅចូលរួម ដោយពុំមានតម្លៃផ្ទេរ។

យោងតាមប្រភពពី Team​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Talk បានរាយការណ៍ថា Liverpool និង Tottenham បានចូលរួមប្រជែងជាមួយក្លិប ម្ចាស់ជើងឯកលីគកំពូលបារាំង។

នៅពេលត្រូវបានសួរពីអនាគតរបស់ខ្លួន Skriniar​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាននិយាយថា៖ “ខ្ញុំមិនដែលនិយាយដែលបាននិយាយអ្វីទេ ហើយខ្ញុំនៅតែរក្សាបែបនេះដដែល។ យើងមកទីនេះ ដើម្បីលេងនៅក្នុងការប​្រកួត ហើយខ្ញុំមិនចង់និយាយពីអនាគត ឬកុងត្រារបស់ខ្ញុំទេ ព្រោះវាមិនមែនជាពេល និងកន្លែងត្រូវនិយាយឡើយ”៕

ប្រភព៖ Sportmob