Honda បង្ហាញប្រតិកម្មបែបនេះ ចំពោះការបន្ដកុងត្រាឱ្យគ្រូជម្រើសជាតិជប៉ុន

លោក Hajime​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Moriyasu​ ជាគ្រូបង្វឹកដំបូងរបស់ក្រុមជម្រើសជាតិជប៉ុន ដែលបន្ដនៅដឹកនាំ ក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup ខណៈដែលអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ក៏បានបង្ហាញប្រតិកម្មជុំវិញដំណឹងនេះផងដែរ។

កិច្ចសន្យាថ្មីរបស់បុរសវ័យ៥៤ឆ្នាំរូបនេះ ត្រូវបានបន្ដរហូតដល់ចប់ព្រឹត្តិការណ៍ World​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cup 2026។ នេះបើយោងតាមការលើកឡើងរបស់ប្រធានសហព័ន្ធបាល់ទាត់ជប៉ុនលោក Kozo Tajima។

ក្រុមសាម៉ូរ៉ៃជប៉ុន ដឹកនាំដោយលោក Moriyasu​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលនៅក្នុងការប្រកួតវគ្គចែកពូល World Cup នៅកាតារ ដោយពួកគេអាចយកឈ្នះ ក្រុមអេស្ប៉ាញ និងអាល្លឺម៉ង់ ហើយបញ្ចប់ពូលក្នុងនាមជាក្រុមកំពូលតារាង។

ទោះយ៉ាងណាក្ដី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមខ្លាំងមកពីអាស៊ីមួយនេះ បានបរាជ័យទាំងប្រផុតប្រផើយ ក្រោមថ្វីជើងរបស់ក្រូអាត ដោយបាល់១១ម៉ែត្រកាត់សេចក្ដី។

អ្នកចាត់ការក្រុមគោព្រៃកម្ពុជា លោក Keisuke​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Honda បានបង្ហាញចំណាប់អារម្មណ៍របស់លោក នៅលើគណនី Twitter ដោយសរសេរថា៖ “គ្រូបង្គោលក្រុមជម្រើសជាតិជប៉ុន បន្ដការដឹកនាំ។ មែនហើយ, ពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ”៕

ប្រភព៖ Twitter