រក​ឃើញ​ហើយ ប្រទេស​ដំបូង​ព្រម​តាម FIFA ដាក់​ឈ្មោះ​កីឡដ្ឋាន​ទៅ​ជា “Pele”

ឆ្លើយតប​តាម​សំណើ​របស់​ប្រធាន​សមាគម​បាល់ទាត់​ពិភពលោក FIFA គឺ​លោក Gianni Infantino ពេល​នេះ​រក​បាន​ប្រទេស​ដំបូង ដែល​ព្រមព្រៀង​ក្នុង​ការ​កែ​ឈ្មោះ​កីឡដ្ឋាន ដើម្បី​ឧទ្ទិ.ស​ទៅ​ដល់​វីរបុរស Pele ទទួល​មរណៈ.ភាព​កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ។

Infantino/Pele

គោលបំណង​របស់ FIFA គឺ​ចង់​ឲ្យ​បណ្តា​ប្រទេស​ទាំង​អស់ ក្នុង​លោក ចូលរួម​លើក​ឈ្មោះ Pele ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ហើយ​តាម​រយៈ​សំណើ​របស់ Infantino ពេល​នេះ ប្រទេស​នៅ​អាហ្រ្វិក Cape Verde បាន​ក្លាយ​ជា​ប្រទេស​ដំបូង យល់​ព្រម​តាម​បំណង​ខាង​លើ។

នាយករដ្ឋមន្រ្តី​នៃ​ប្រទេស Cape Verde លោក Ulisses Correia e Silva បាន​បញ្ជាក់​ថា នឹង​កែប្រែ​កីឡដ្ឋាន​ជាតិ Estadio Nacional de Cabo Verde ទៅ​ជា​ “Pele Stadium” ចាប់​ពី​ពេល​ខាង​មុខ​ត​ទៅ។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន ១៥ ០០០ នាក់ ហើយ​លោក​ជឿជាក់​ថា​ប្រទេស​ដទៃ​ទៀត នឹង​ចាប់ផ្តើម​ដើរ​គន្លង​នេះ​តាម ព្រោះ Pele គឺ​ជា​និមិត្តរូប​នៃ​បាល់ទាត់។

Infantino
Estadio Nacional de Cabo Verde

គួរ​ឲ្យ​ចងចាំ​ដែរ​ថា Pele គឺ​ជា​កីឡាករ​តែ​មួយ​រូប​គត់ ក្នុង​លោក ដែល​បាន​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ដល់​ទៅ ៣ លើក ដ្បិត​កីឡាករ​ចាស់​ថ្មី​ដទៃ ឈ្នះ​អស់​ធំ​ត្រឹម ២ លើក​ប៉ុណ្ណោះ។ ស្ថិតិ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ប្រេស៊ីល Santos នៅ ៦៣៦ ប្រកួត ក៏​អាច​ករ​បាន ៦១៨ គ្រាប់ នេះ​មិន​ទាន់​បូក​ស្ថិតិ​គ្រាប់​បាល់​ឲ្យ​ក្លឹប​អាជីព​ដទៃ​ផង៕

ប្រភព៖ Sportbible