អ្នក​គាំទ្រ​ចង់​ទស្សនា Ronaldo ប៉ះ Messi ឡើង​លើសលប់​ដល់​ប៉ុណ្ណេះ រក​កីឡដ្ឋាន​ដាក់​គ្មាន

នៅ​វេលា​ម៉ោង ១០:០០ នាទី​យប់ ​ថ្ងៃ​សុក្រ ទី ១៩ មករា ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain នឹង​ត្រូវ​ធ្វើ​ដំណើរ​ហោះ​ទៅ​កាន់​ទីក្រុង Riyad ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បី​ប្រកួត​ទល់​ឈុត All Star នៃ​ប្រទេស​មួយ​នោះ ជា​ការ​បូក​បញ្ចូល​រវាង​ក្លឹប Al Nassr និង Al Hilal។

Ronaldo

ជា​លទ្ធផល​យើង​ក៏​អាច​ដឹង​ជា​មុន ថា​ក្នុង​ចំណោម​ ១១ នាក់​របស់​ក្លឹប​ខាង​អារ៉ាប៊ីសាអូឌីត ពិត​ណាស់​នឹង​មាន​វត្តមាន​តារា​ឆ្នើម Cristiano Ronaldo នាំ​ឲ្យ​ទាញ​ទុក​ជា​មុន​ថា ការ​ជួប​គ្នា​រវាង​កំពូល​កីឡាករ​ចាស់​វស្សា​ទាំង​ពីរ​រូប ពោល Ronaldo ទល់ Messi ប្រាកដ​នឹង​កើត​ឡើង​មិន​ខាន​នា​ថ្ងៃ​នោះ។

ទោះ​យ៉ាង​ណា​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន King Fahd International Stadium អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ត្រឹម ៦៨ ០០០ នាក់​ប៉ុណ្ណោះ តែ​ឥឡូវ​មក​មើល​សន្ទុះ​អ្នក​ចង់​ទិញ​សំបុត្រ​ទស្សនា​ការ​ប្រកួត គឺ​ឡើង​ដល់ ២ លាន​នាក់​ទៅ​ហើយ។ វា​ច្រើន​រាប់​សិប​ដង​ធៀប​នឹង​ទំហំ​អាច​ផ្ទុក​អ្នក​ទស្សនា ក្នុង​កីឡដ្ឋាន​ទាំង​មូល។

Ronaldo/Messi
Ronaldo/Messi

គួរ​ឲ្យ​ដឹង​ដែរ​ថា នេះ​អាច​ជា​លើក​ចុង​ក្រោយ​នៃ​ការ​ប៉ះ​គ្នា​រវាង​ Legend ទាំង ២ ក្នុង​វិស័យ​បាល់ទាត់ ដ្បិត​អី​ការ​ជួប​គ្នា​លើក​ចុង​ក្រោយ កើត​ឡើង​នៅ​ខែ​ធ្នូ ឆ្នាំ ២០២០ គ្រា​នោះ Ronaldo រក​បាន ២ គ្រាប់​ជួយ Juventus យក​ឈ្នះ​ទៅ​លើ Barcelona ជា​ក្លឹប​ Messi ឈរ​ជើង ជាមួយ​លទ្ធផល ៣-០៕

ប្រភព៖ Sportskeeda