Wolves ត្រៀមផ្ទេរចូលកីឡាកររបស់ PSG មួយរូប នៅក្នុងទីផ្សារខែមករានេះ

គម្រោងនៃការអភិវឌ្ឍក្រុម Wolverhamton​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Wanderers របស់គ្រូបង្វឹក Julen Lopetegui នៅតែបន្ដដំណើរការ ដោយពួកគេ ត្រៀមនាំចូលកីឡាករម្នាក់របស់ Paris SaintGermain ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធ។

កីឡាករ Pablo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Sarabia ដែលអាចលេងបានក្នុងតំណែងទាំងប្រយុទ្ធស្លាប និងបម្រើប្រយុទ្ធ ជាកីឡាករដែលមានគុណភាព ទាំងសម្រាប់ក្លិប និងក្រុមជម្រើសជាតិ ប៉ុន្ដែវត្តមានរបស់ Kylian Mbappe, Lionel Messi និង Neymar បានបង្ខំឱ្យកីឡាកររូបនេះ អង្គុយបម្រុង និងបាននាទីលេងតិចតួចបំផុតនៅ PSG

Sarabia​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លេងក្នុងជម្រើសដំបូង៦លើកប៉ុណ្ណោះ ក្នុងចំណោម២៦ប្រកួត សម្រាប់ក្លិបបារាំង ហើយនៅក្នុងក្រុមជម្រើសជាតិក៏គេពិបាក ទទួលបាននាទីលេងផងដែរ ខណៈលោក Luis Enrique បានសារភាពថា លោកពិតជាស្ដាយ ដែលមិនបានដាក់ឱ្យគេលេងបានច្រើនជាងនេះ។

យោងតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ AS​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរាយការណ៍ថា PSG កំពុងត្រៀមសម្រាប់ការទទួលយកសំណើផ្ទេរ ហើយ Sarabia ផ្ទាល់ក៏នឹងរីករាយចាកចេញពីក្លិបនេះផងដែរ៕

ប្រភព៖ Football Espana