Chelsea គ្រោងរៀបចំផ្តល់ជូនសំណើកុងត្រាថ្មី ជូនកីឡាករចាស់វស្សាខ្លួនម្នាក់បន្ថែមទៀត

ក្លិប​តោ​ខៀវ​ Chelsea ក្នុង​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ គ្រោង​នឹង​ធ្វើ​ការ​ផ្តល់​ជូន​សំណើ​កុង​ត្រា​ថ្មី​បន្ថែម​ដល់​កីឡាករ​វ័យ​ ៣៨ ឆ្នាំ​របស់​ខ្លួន​ម្នាក់​ ឱ្យ​ស្នាក់​នៅ​ទឹក​ដី​ Stamford Bridge បន្ត​ទៀត​ ។

ជាក់ស្តែង កីឡាករដែល Chelsea មិនចង់ឱ្យដើរចេញទៅណានោះ ខ្សែការពារ Thiago Silva នៅពេលដែលគេបានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្លិប ដោយបានបង្ហាញខ្លួន ១០៥ ប្រកួតរួចមកហើយ ចាប់តាំងពីបានមកដល់ក្លិប ពីក្លិប PSG ក្នុងឆ្នាំ ២០២០ មក ។

ហើយយ៉ាងណាមិញ អ្នកចាត់ការក្រុម Chelsea លោក Graham Potter ដែលបានចូលមកជំនួសតំណែងរបស់លោក Thomas Tuchel កាលពីក្នុងខែកញ្ញា ត្រូវបានគេរាយការណ៍ថា មានបំណងចង់ឱ្យ Silva ស្នាក់នៅបន្តទៀត ខណ:ពេលដែលកុងត្រាបច្ចុប្បន្នរបស់គេ នឹងត្រូវបញ្ចប់ នៅដំណាច់រដូវកាលនេះហើយ ។

លើសពីនេះ បើតាយោងតាមការចុះផ្សាយពីកាសែត The Times បានបង្ហាញថា លោក Potter ចាត់ទុក Silva ថាជាកីឡាករគំរូម្នាក់សម្រាប់ក្រុម និងបានព្យាយាមណែនាំឱ្យថ្នាក់ដឹកនាមរបស់ក្លិបបន្ថែមកុងត្រាថ្មី ជូនតារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ ហើយត្រូវបានគេជឿជាក់ថា នឹងធ្វើឱ្យគេ អាចលេងឱ្យក្លិបអង់គ្លេស រហូតដល់វ័យ ៤០ ឆ្នាំឯណោះ ៕

ប្រភព: Metro